HOT

បាត់ដំបង៖បើតាមផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoom។ កម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា សហស្ថាបនិកកម្មវិធី «វោហារឆ្នើម» ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង ព្រៃវែង បន្ទាយមានជ័យ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលជាតិ សាកលវិទ្យាធិការ ប្រធាន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត និងអង្គពិធីមួយចំនួនទៀត។ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានប្រតិបត្តិកម្មវិធី “វោហារឆ្នើម” បានរាយការណ៍ជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងអង្គពិធីថា កម្មវិធីវោហារឆ្នើម បង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សកម្រិតវិទ្យាល័យបានបញ្ចេញទេព្យកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេសដែលបានសិក្សាពីលោកគ្រូអ្នកគ្រូនៅតាមសាលារៀន ...

បន្ទាមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនជាតិថៃ ចំនួន៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងកម្លាំងយោធាកងពល៥១ បានសហការគ្នាឃាត់ខ្លួន កាលពីវេលាម៉ោង៩និង០០ នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។ស្ត្រីជនជាតិថៃទាំងបីរួមមាន ១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ ២.ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ ៣.ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។ ក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ភក្តី ...

ភ្នំពេញ៖សេក្តីរាយការណ៍បានឲ្យដឹងថា អ្នកជំងឺកូវីត១៩ម្នាក់ដែលត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំត្រូវជនដៃម្នាក់ចាប់អារ.ក សម្លាប់តែមិនបានសម្រេច ដោយសារនារីជនរងគ្រោះបានយកដៃរងបណ្តាលឲ្យនាងរងរបួសធ្ងន់ធ្ងរ។ ហេតុការខាងលើនេះបានកើតឡើងនៅអធ្រាតុម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដាឆ្នាំ២០២១នេះចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ជនរងគ្រោះបានរងរបួសដៃដេរ១០ថ្នេរ ត្រង់កដេរ៦ថ្នេរកីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរប្អូនស្រីយ៉ាងក្រៃលែង និងសុំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនផង។ W បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនដៃដល់ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់៕ដោយ៖រាជសី ...

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ០៥នាក់ (ជនជាតិ ខ្មែរ ១នាក់ វៀតណាម ០៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦គីឡូក្រាម នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ លទ្ធផលកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ...

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ី។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០៤នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទ ដែលត្រូវបានតុលាការ បង្គាប់ឱ្យឃុំខ្លួនទាំង០៤រូប ដូចមានរាយនាមខាងក្រោម៖ ១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរថៅកែហាងពិភពធម្មជាតិ។ ២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ មេកាហាងពិភពធម្មជាតិ។ ៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)ជនជាតិខ្មែរ ...

ភ្នំពេញ៖បើតាមរបាយការណ៍របស់អាជ្ញាធរបានដឹងថា សត្វខ្លាពពកមួយក្បាលដែលជាប់អន្ទាក់ក្នុងខេត្តកំពត បានងាប់ដោយសាររបួស ។ កាលពីសប្តាហ៍មុន ខ្លាពពកនេះត្រូវបានដោះចេញពីអន្ទាក់ នៅក្នុងស្រុកទឹកឈូ ហើយក្រោយមកបានទៅដល់ដៃប៉ូលិសមូលដ្ឋាន ។ ពុំដឹងជាសត្វខ្លាពពកនេះត្រូវបានជាប់អន្ទាក់ប៉ុន្មានថ្ងៃនោះឡើយ ។ បន្ទាប់មក អ្នកចាប់បានចងជើង ក្បាលនិងថ្គាមរបស់វាអស់រយៈពេលពីរថ្ងៃ មុនពេលប៉ូលិសមូលដ្ឋានបានទទួលដំណឹងអំពីសត្វនេះ និងចុះអន្តរាគមន៍ ។ មកដល់ពេលនោះ ខ្លាពពកទំនងជាមិនបានស៊ីអាហារ ឬផឹកទឹក អស់រយៈពេលមួយសប្តាហ៍ ឬយូរជាងនេះផង ។ នៅថ្ងៃទី ១៦ ខែកក្កដា អង្គការសម្ព័ន្ធមិត្តសត្វព្រៃទទួលបានដំណឹងអំពីខ្លាពពកនេះ ហើយក៏បានចុះទៅជួយ។ លោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិយាយអំពីស្ថានភាពមិនល្អរបស់សត្វខ្លាពពកនេះ ដែលជាសត្វឈ្មោល នៅក្មេងនៅឡើយ ។ លោកបានមានប្រសាសន៍ថា “សត្វខ្លាពពកនេះខ្សោយខ្លាំង ហើយផ្អើលខ្លាំង” ។ សត្វនេះខ្សោយ មានរបួស និងខ្សោះជាតិទឹក ដោយសារមិនបានទទួលចំណីអាហារ និងទឹកអស់រយៈពេលយ៉ាងយូរ។ ខ្លាពពកមួយក្បាលនេះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលនៅទីនោះ ខ្លាពពកនេះបានទទួលការថែទាំពីគ្រូពេទ្យជំនាញផ្នែកបសុព្យាបាល ។ ការព្យាបាលទទួលបានជោគជ័យ តែគួរអនិច្ចា សត្វខ្លាពពកបានបាត់បង់ជីវិត ពីរថ្ងៃក្រោយមក។ លោក និក ម៉ាក បានមានប្រសាសន៍ថា “រាល់សត្វដែលជាប់អន្ទាក់ ...

ភ្នំពេញ៖យោងតាមផេក ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានដឹងថា នៅរាត្រី ថ្ងៃសុក្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ...

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣៥ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ...

សៀមរាប៖របាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១នេះថា ស្របពេលដែលមន្ទីរពេទ្យកុមារអង្គរ កំពុងតែធ្វើយុទ្ធនាការស្វែងរកជំនួយដើម្បីទ្រទ្រង់ទៅលើការឆ្លងរីករាលដាលលើកុមារនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ព្រឹកមិញនេះ គណៈប្រតិភូរនៃកាកបាទក្រហមកម្ពុជា ដែលដឹកនាំ ដោយលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអមដំណើរដោយ លោកជំទាវ មាស សន អនុប្រធានកិត្តិយសគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការនៃកាកបាទក្រហមកម្ពុជា ជាច្រើនរូបបានអញ្ជើញជួបថ្នាក់ដឹកនាំនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបការលំបរីករាលដាលជំងឺកូវីត១៩ នៅក្នុងមន្ទីរពេទ្យ និងនៅក្នុងសហគមន៍ទូទាំងប្រទេស។នាក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានប្រគល់ថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក ដែលជាថវិកាសប្បុរសធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យកុមារអង្គរ ជាមួយនឹងសម្ភារៈបរិក្ខាប្រើប្រាស់ក្នុងការព្យាបាលថែទាំអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយចំនួនទៀតជាច្រើន ដើម្បីជួយសម្រាលបន្ទុកនៃការខ្វះខាតបន្ទាន់កំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយជាថវិកាសរុបចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះគឺមានចំនួន១២០ ០០០ដុល្លារអាមេរិក ...

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសតណ្ហាក្រាស់ម្នាក់ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ(វាយ)រួចចាប់រំលោភស្រ្តីវ័យចំណាស់ បានសម្រេចរួចគេចខ្លួន ត្រូវកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន តាមស្រាវជ្រាវចាប់ខ្លួន។  ហេតុការណ៍នេះបានកើតឡើងនៅកាលវេលាម៉ោង២៣និង០០នាទីនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ដេករបស់ជនរងគ្រោះស្ថិតនៅភូមិ អូរ ឃុំស្វាយស ស្រុក វ៉ារិន ខេត្តសៀមរាប។    សមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរួចចាប់រំលោភស្រ្តីវ័យចំណាស់ នេះបង្កឡើងដោយជនសង្ស័យឈ្មោះរ័ត្ន ជុំ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន មកលើជនរងគ្រោះឈ្មោះ ត អ.ន អាយុ៥២ ឆ្នាំ មានទីលំនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា នៅយប់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ជនរងគ្រោះកំពុងដេកលង់លក់តែម្នាក់ ស្រាប់តែ សង្ស័យរុញទ្វារផ្ទះក្រោយជនរងគ្រោះ(ទ្វារគ្មានគន្លឹះ)ចូលដល់កន្លែងដេករបស់ជនរងគ្រោះ ហើយជនសង្ស័យ យកដៃចាប់សង្កត់ទ្រូងជនរងគ្រោះនិងដេកសង្កត់ពីលើ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកថាជួយផងៗ ស្រាប់តែជនសង្ស័យយកដៃទាំងពីច្របាក់ករជនរងគ្រោះរហូតមានរបួសមុតរយាស់ផ្នែកករ និងយកដៃខាងស្តាំរបស់ខ្លួនទះមុខជនរងគ្រោះចំនួន២ដៃ ហើយយកដៃស្តាំរបស់ខ្លួនសម្រាតសំពត់របស់ជនរងគ្រោះចុះក្រោមផុតជើងហើយបានធ្វើការរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយនិយាយខ្សឹបដាក់ត្រចៀកជនរងគ្រោះថាដេកទៅកុំនិយាយប្រាប់គេ ហើយក្រោកដើរចេញត្រឡប់មកផ្ទះវិញ។ចំណែកជនរងគ្រោះក្រោកដើរចេញពីកន្លែងកើតហេតុ ទៅផ្ទះបងស្រីជីដូនមួយ និយាយប្រាប់រឿងរ៉ាវ ហើយត្រូវអ្នកនៅទីនោះជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព។    សមត្ថកិច្ចបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើកម្លាំងជំនាញសហការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជាវ រហូតកំណត់មុខសញ្ញាប្រព្រឹត្ត និងនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចអង្គហេតុខាងលើពិតប្រាកដមែន ។   នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ ...