HOT

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមថា ភ្លៀងនឹងបន្តធ្លាក់ពេញផ្ទៃប្រទេសលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង។  សូមអានលម្អិត៖ ...

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗពីរ៖ វឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការត្រៀមលក្ខណៈផ្នែកផែនការសម្រាប់ជំហានបន្ទាប់ វាយតម្លៃស្ថានការណ៍វិវត្តន៍ថ្មី ការពិភាក្សាផ្នែកយុទ្ធសាស្ត្រទាក់ទងនឹងរបៀបថ្មីដើម្បីឆ្លើយតបការគ្រប់គ្រងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ SRT ...

សៀមរាប៖ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានឆ្លងមេរោគកូវីដ-១៩ អាជ្ញាធរស្រុកវ៉ារិនបានសម្រេចបិទការចេញចូលផ្សារចំនួន២ នៅឃុំស្រែណូយស្រុកវ៉ារិន ខេត្ដសៀមរាប ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។ លោកធិននីវិធូរអភិបាលស្រុកវ៉ារិនបានប្រាបអោយដឹងថានៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ខាងលើនោះគឺពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាបប្រហែលជិត១០ថ្ងៃមុន។ លោកបានបន្ដទៀតថាប្រជាពលរដ្ឋចំនួន ២១នាក់ មានការសង្ស័យឆ្លងកូវីដ~១៩ ទើបនៅព្រឹកថ្ងៃទី១៩នេះ អាជ្ញាធរបានធ្វើតេស្ដពួកគាតហើយជាលទ្ធផលរកឃើញមេរោគកូវីដ-១៩ ចំនួន១១នាក់ក្នុងចំណោម ២១នាក់ នោះ។ ប្រជាពលរដ្ឋទាំង១១នាក់ដែលមានវិជ្ជមានកូវីដ-១៩ នេះជាអ្នករស់នៅខាងមុខផ្សារស្រែណូយទើបអាជ្ញាធរបានសម្រេចបិទផ្សារស្រែណូយ និងផ្សារឯកជនមួយទៀតនៅក្បែនោះជាបណ្តោះអាសន្ន។  លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាជីវករដែលមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់នេះនិងមានការសង្ស័យពីអាការ:មិនស្រួលសូមកយកសំណាកធ្វើតេស្តរកមេរោគកូវីដជាមួយអាជ្ញាធរហើយត្រូវធ្វើចត្ដាឡីស័កឱ្យបាន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខភិបាលក៏ដូចជាអាជ្ញាធរខេត្តផងដែរ៕ដោយ៖វាយោ ...

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ធ្វើការ​បកស្រាយ​ថា ករណី​រឿង​គ្រប់គ្រង​ព្រៃឈើនិង​ករណី​ជលផល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ចែង។ មូលហេតុនៃការ​បកស្រាយ​បែបនេះបានធ្វើឡើង បន្ទាប់​ពី​លោករដ្ឋមន្ត្រីបាន​អះអាង​ថា មួយរយៈពេលកន្លងមកនេះក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានពិនិត្យឃើញថា មានសារព័ត៌មាននិងសាធារណជនមួយចំនួនបានចុះផ្សាយអត្ថបទនិងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួងលើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីសូមជម្រាបជូនសាធារណជន ជាពិសេស សារព័ត៌មានឲ្យបានជ្រាបថា យោងតាម ៖ ១. អនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ២. សារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រចប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់។ ឯកឧត្តមថា ...

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ Dr. Beat Richner បានសរសេររៀបរាប់កាលពីម្សិលមិុញថា ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ កុមារមានជំងឺ និងអាណាព្យាបាល ឆ្លងកូវីដ១៩ ចំនួនសរុប ៧នាក់ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។​ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត។​ អរគុណគន្ធបុប្ផាអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២​៕ ដោយ៖ SRT ...

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះ។ ដោយ៖ ធានី ...

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរខេត្តបានបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងមូលដ្ឋានអាជីវកម្ម KTV ក្លឹមកំសាន្ត ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃបន្ថែមទៀត។ សូមអានលម្អិត៖ ...

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ជាបណ្តោះអាសន្នដោយគិតចាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងថ្មី ។ ...

បន្ទាយមានជ័យ៖ ពិតជាស្រស់ស្អាត…រូបសំណាក តាដំបងគ្រញូង ដែលមានកំពស់ជិត ៣ម៉ែត្រ លើកំពូលភ្នំទ្រព្យ និងអាចក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដែលស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។  ប្រធានមន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ លោក យ៉ង់ តាំងកួយ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា រូបសំណាកតាដំគ្រញូងដែលនៅលើកមពូលភ្នំជញ្ជាំងភ្នំទ្រព្យ គឺជារូបសំណាកដែលចម្លាក់ដោយគ្រូចម្លាក់ថ្ម និងកូនជាងជាអ្នកស្រុកកំណើតនៅស្រុកព្រះនេត្រព្រះដែលត្រូវបានចម្លាក់កសាងឡើងនៅអំឡុងឆ្នាំ២០១១ ដែលមានកំពស់ជិត ៣ម៉ែត្រចម្លាក់ដោយថ្មភ្នំទ្រព្យ។ លោកបានបន្តថា នៅចំណុចកំពូលភ្នំទ្រព្យដែលមានកំពស់ពីជើងភ្នំទៅលើកំពូលភ្នំរូបចម្លាក់តាដំបូងគ្រញូងនៅលើកំពូលភ្នំទ្រព្យឃើញមានទីទួលប្រាសាទមួយដែលរងការជីកបំផ្លាញយកវត្ថុបូរាណនាសម័យសង្គ្រាម ហើយពេលនេះមន្ទីវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរស្រុកបានរៀបចំរើសប្រមូលផ្ទាំងវត្ថុបុរាណប្រាសាទដែលមានអាយុកាលយូរឆ្នាំមកហើយធ្វើអំពីថ្មភក់។ លោកបញ្ជាក់ថា៖ មូលហេតុដែលអាជ្ញាធរបានសម្រេចអោយគ្រូជាងចម្លាក់រូបតាដំបូងគ្រូញូងនៅជញ្ជាំងថ្មលើកកំពូលភ្នំទ្រព្យនេះ ព្រោះមានប្រវត្តិតាដំបូងគ្រូញូជាអ្នកស្រុកកំណើតនៅភ្នំទ្រព្យ ស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជាការខិតខំយកចិត្តទុកដាក់ពីសំណាកអាជ្ញាធរមូលដ្ឋាន និងមន្ទីជំនាញដើម្បីរៀបលើកំពូលភ្នំទ្រព្យរូបចម្លាក់តាដំបូងគ្រញូង និងទីទួលប្រាសាទអោយជាតំបន់ទេសចរណ៍អាចទាក់ទាញភ្ញៀវមើលលេងលើកំពូលភ្នំទ្រព្យ និងទួលប្រាសាទមើលទេសភាពព្រៃធម្មជាតិលើកំពូលភ្នំ៕ SRT ...

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន (បំរាមគោចរ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល០២ (ពីរ) សប្តាហ៍បន្តទៀតរហូតដល់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២១ នៅចន្លោះម៉ោង២២(ម្ភៃពីរ) ដល់ម៉ោង៤(បួន) និងត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស។ព័ត៌មានលម្អិតសូមអាចសេចក្តីសម្រេចដូចមានភ្ជាប់ខាងក្រោម៖ ...