HOT
កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀលជនសង្ស័យចំនួន២ នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ករណីនាំពលករឆ្លងដែនខុសច្បាប់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម

បន្ទាប់ពីរីងស្ងួតមួយរយៈអាជ្ញាធរពាក់ព័ន្ធកំពុងយកគ្រឿងចក្រមកជួយសង្គ្រោះត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង

សៀមរាប៖ឆ្នាំនេះតំបន់អភិរក្សធម្មជាតិបឹងពារាំង បានរីងស្ងួត មួយរយៈ ហើយបណ្តាលឲ្យ ត្រីមេពូជជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់។ប៉ុន្តែករណីនេះទំនងជាអាចសង្គ្រោះត្រីមេពូជទាំងនោះបាន​ដោយសារមន្ត្រីពាក់ព័ន្ធកំពុងយកម៉ាស៊ីនបូមទឹក និងអេស្ការ ដើម្បីកាយបង្ហូរទឹកចូលទីនោះ។

  ប្រធានសហគមន៍បឹងពារាំង គឺលោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះថា ត្រីមេពូជក្នុងបឹងពារាំងបានងាប់ ដោយសារកត្តាអាកាសធាតុក្តៅខ្លាំងធ្វើឲ្យទឹករីងហួតលឿន។លោកគង់ មង្គល បន្តថា កន្លងមកសហគមន៍បានស្នើសុំទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកក្នុងការអភិរក្សត្រីមេពូជដែរ។ តែដោយសារលិខិតដឹកជញ្ជូនអាចម៍ដីចេញមានការយ៉ឺតយ៉ាវ ទើបមិនអាចបន្តជីកទៀតកើត ហើយខ្វះទឹកក្នុងការសង្គ្រោះត្រីបែបនេះ។លោកបន្ថែមថា នៅព្រឹកនេះក្រុមការងារចម្រុះរួមមាន៖មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ,មន្ទីរបរិស្ថាន,អាជ្ញាធរមូលដ្ឋាន,ក្រុង និងខេត្ត បានចុះមកពិនិត្យស្ថានការជាក់ស្តែង។ក្នុងនោះក្រុមការងារបានសម្រេចឲ្យយកអេស្ការកាយដីជម្រៅ១ម៉ែត្ររួចបូមទឹកចេញពីស្រះតូចៗដែលទើបនឹងជីក នោះយកទឹកចូលទៅក្នុងបឹងពារាំង​ដើម្បីសង្គ្រោះបឋមសិន។

  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមិថុនា នេះថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីសង្គ្រោះបឋម។លោកបន្តថា ថ្នាក់ដឹកនាំទាំងក្រសួង និងខេត្តកំពុងស្វះស្វែងរកវិធីដើម្បីជួយសង្គ្រោះត្រីមេពូជទាំងនេះឲ្យបានទាន់ពេលផងដែរ។

   តំបន់អភិរក្សបឹងពារាំងគឺជាតំបន់ដែលមានសក្កដានុពលទេសចរណ៍​ដ៏ទាក់ទាញមួយ គឺដោយសារទីនោះសម្បូរត្រី ទើបធ្វើឲ្យសត្វស្លាបច្រើនប្រភេទបានមកតាំងលំនៅនៅទីនេះ។ហេតុនេះហើយទើបភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មានការចាប់អារម្មណ៍និងតែងតែមកកំសាន្តនៅទីនេះបន្ទាប់ពី ទស្សនា ប្រាង្គប្រាសាទរួចមក។ ជាមួយគ្នានោះដែរ ក្រសួងពាក់ព័ន្ធក៏បានគាំទ្រដល់វិស័យទេសចរណ៍នេះនិងជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានកោតសរសើរ តំបន់អភិរក្សបឹងពារាំងនេះផងដែរ៕ដោយ៖សៀមរាបថែមស៍