HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

មនុស្សស្លាប់លើកទី៣ហើយនៅខេត្តសៀមរាប ដោយសារជម្ងឺរ៉ាំរ៉ៃនិងរកឃើញកូវីដ.១៩

សៀមរាប៖បន្តប្រុងប្រយ័ត្ន…ពលរដ្ឋម្នាក់ទៀតហើយមានឈ្មោះ ឃន់ ឃៀន ភេទប្រុស អាយុ៥៦ឆ្នាំ បានទទួលមរណៈភាពកាលពីថ្ងៃទី ១០ខែ មិថុនាឆ្នាំ២០២១ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយសារជម្ងឺប្រចាំកាយរ៉ាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីដ-១៩ ។

   ករណីបុរសវ័យចំណាស់បានស្លាប់ដោយសារជម្ងឺប្រចាំកាយរាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីត-១៩ នេះបានឆ្លងពីកូនរបស់គាត់ដែលធ្វើការខាងធនាគារនៅស្រុកសូទ្រនិគម រួចមកលេងផ្ទះ ជួបជុំជាមួយគ្រួសារនិងញាតិមិត្តនៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមលើករណីនេះយ៉ាងល្អិតល្អន់។

   ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប គឺលោកក្រុស​ សារ៉ាត់ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា​ ករណីអ្នកជំងឺនៅសង្កាត់ស្រង៉ែ ឈឺរ៉ាំរ៉ៃ ស្លាប់នៅផ្ទះ តេស្តទៅវិជ្ជមាន ហើយកូនគាត់២នាក់ប្តីប្រពន្ធវិជ្ជមាន និងមានឆ្លងទៅអ្នកដទៃទៀតក្នុងភូមិ។លោកបន្តថា នៅក្នុងខេត្តសៀមរាប មានករណីស្លាប់ដោយសារជម្ងឺប្រចាំកាយរាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីត-១៩ មានចំនួន៣នាក់។    អាជ្ញាធរខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ ការចម្លង និងបង្ការខ្លួនយើង ពីមេរោគកូវីដ-១៩ដ៏ចង្រៃនេះ ព្រោះវាមិនទាន់រលាយបាត់ ទៅណាឆ្ងាយនៅឡើយ ហើយក៏កំពុងបន្តការចម្លងយ៉ាងសកម្ម ផងដែរ៕ដោយ៖វាយោ