HOT

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារ

ព្រះវិហារ៖សមត្ថកិច្ចជំនាញបានឲ្យដឹងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១នេះថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ជាក់ស្តែងនៅថ្ងៃទី១៦ មិថុនា ២០២១ វេលាម៉ោង១០និង៣២នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, កម្លាំងរបស់ ប៉ុស្តិ៍កំពង់ស្រឡៅ នៃវរ:ការពារព្រំដែនលេខ ១០៥, ព្រមទាំងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។សមត្ថកិច្ចបន្តថា លទ្ធផល: ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់: ១-ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ។ ២-ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ។ ខ-វត្ថុតាងចាប់យកបាន: – សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)៥កញ្ចប់ធំ ទម្ងន់ ៤ គ.ក្រ ៩៨៨.៨៤ក្រាម -មធ្យោបាយដឹកជញ្ជួន: ទូកយន្ត ១គ្រឿង។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យក ខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាាមផ្លូវច្បាប់៕ដោយ៖ភក្តី