HOT

រថយន្តម៉ាកTRAILERបើកបុកសត្វក្របី រួចរ៉េចង្កូតទៅបុករថយន្តធន់ធំបណ្តាលឲ្យឆេះទាំង២គ្រឿង​នៅស្រុកពួក

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាកTRAILER បោះពួយលឿនទៅបុកសត្វក្របី រួចរ៉េចង្កូតទៅបុករថយន្តសណ្តោងរម៉ក បណ្តាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅ និងរបួសមនុស្ស២នាក់។

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០ និង៥០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០ ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពក ខេត្តសៀមរាប។

  អធិការនគរបាលស្រុក ពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា រថយន្តម៉ាកTRAILERពាក់ស្លាកលេខកំពង់ចាម3A.8132 សណ្តោសស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ.ព4A.8127 បើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឈ្លូង ខេត្តក្រចេះ ដឹកមនុស្ស១នាក់ឈ្មោះអាំ ដារី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា ពីកើតទៅលិចបានបុកជាមួយសត្វក្របីឆ្លងផ្លូវពីត្បូងទៅជើង ហើយរថយន្តរ៉េ ចង្កូតទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម3B.0773 សណ្តោងស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ4A2947 ព៌ណខៀវបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន បើកបរពីទិសខាងលិចទៅទិសខាងកើតពេលបុកហើយរថយន្តទាំង២ គ្រឿងបានឆេះតែម្តង។លោកបន្តថា ករណីនេះបណ្តាលឲ្យរបួសមនុស្សចំនួន២នាក់១/ឈ្មោះអាំ ធារី ២/ឈ្នះអ្នក ដារីបានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។លោកបញ្ជាក់ថា ករណីនេះបានខូចខាតថយន្តទាំង២គ្រឿងធ្ងន់និងងាប់ក្របីញី១ក្បាល។លោកបញ្ជាក់ទៀតថា មូលហេតុដោយសត្វក្របីរត់ឆ្លងផ្លូវនិងអ្នកបើកបររថយន្តTRiALRបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តមួយគ្រឿងបានជួយអន្តរាគន៍ប្រើប្រាស់ទឹកអស់៣ឡាន និងបានរលត់ទាំងស្រុងនៅម៉ោង២និង៣០នាទីថ្ងៃដដែល។

   នៅព្រឹកនេះកម្លាំងនគរបាលជំនាញ បានអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ភក្តី