HOT

បុរសល្មោភតណ្ហាម្នាក់ វាយស្ត្រីវ័យចំណាស់រួចចាប់រំលោភ ត្រូវនគរបាលស្រុកវ៉ារិន ឃាត់ខ្លួន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសតណ្ហាក្រាស់ម្នាក់ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ(វាយ)រួចចាប់រំលោភស្រ្តីវ័យចំណាស់ បានសម្រេចរួចគេចខ្លួន ត្រូវកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន តាមស្រាវជ្រាវចាប់ខ្លួន។

 ហេតុការណ៍នេះបានកើតឡើងនៅកាលវេលាម៉ោង២៣និង០០នាទីនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ដេករបស់ជនរងគ្រោះស្ថិតនៅភូមិ អូរ ឃុំស្វាយស ស្រុក វ៉ារិន ខេត្តសៀមរាប។

   សមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរួចចាប់រំលោភស្រ្តីវ័យចំណាស់ នេះបង្កឡើងដោយជនសង្ស័យឈ្មោះរ័ត្ន ជុំ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន មកលើជនរងគ្រោះឈ្មោះ ត អ.ន អាយុ៥២ ឆ្នាំ មានទីលំនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា នៅយប់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ជនរងគ្រោះកំពុងដេកលង់លក់តែម្នាក់ ស្រាប់តែ សង្ស័យរុញទ្វារផ្ទះក្រោយជនរងគ្រោះ(ទ្វារគ្មានគន្លឹះ)ចូលដល់កន្លែងដេករបស់ជនរងគ្រោះ ហើយជនសង្ស័យ យកដៃចាប់សង្កត់ទ្រូងជនរងគ្រោះនិងដេកសង្កត់ពីលើ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកថាជួយផងៗ ស្រាប់តែជនសង្ស័យយកដៃទាំងពីច្របាក់ករជនរងគ្រោះរហូតមានរបួសមុតរយាស់ផ្នែកករ និងយកដៃខាងស្តាំរបស់ខ្លួនទះមុខជនរងគ្រោះចំនួន២ដៃ ហើយយកដៃស្តាំរបស់ខ្លួនសម្រាតសំពត់របស់ជនរងគ្រោះចុះក្រោមផុតជើងហើយបានធ្វើការរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយនិយាយខ្សឹបដាក់ត្រចៀកជនរងគ្រោះថាដេកទៅកុំនិយាយប្រាប់គេ ហើយក្រោកដើរចេញត្រឡប់មកផ្ទះវិញ។ចំណែកជនរងគ្រោះក្រោកដើរចេញពីកន្លែងកើតហេតុ ទៅផ្ទះបងស្រីជីដូនមួយ និយាយប្រាប់រឿងរ៉ាវ ហើយត្រូវអ្នកនៅទីនោះជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព។

   សមត្ថកិច្ចបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើកម្លាំងជំនាញសហការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជាវ រហូតកំណត់មុខសញ្ញាប្រព្រឹត្ត និងនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចអង្គហេតុខាងលើពិតប្រាកដមែន ។

  នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន បានបញ្ជូនសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្ត៕ដោយ៖វាយោ