HOT

លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក ធ្វើដំណើរទស្សនកិច្ចនៅសិង្ហបុរីដើម្បីរឹតចំណងមិត្តភាព និងប្រឆាំងឥទ្ធិពលប្រទេសចិន

អន្តរជាតិ៖ នៅថ្ងទី២៣ខែសីហាឆ្នាំ២០២១នេះ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងជួបជាមួយមេដឹកនាំសិង្ហបុរីនៅក្នុងថ្ងៃនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងឥទ្ធិពលប្រទេសចិនដែលកំពុងកើនឡើង។

លោកស្រី Harris នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob និងនាយករដ្ឋមន្រ្តីលោក Lee Hsien Loong បន្ទាប់មកលោកស្រីទៅទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹក Changi និងនាវា USS Tulsa ដែលជានាវាប្រយុទ្ធរបស់កងទ័ពជើងទឹកអាមេរិក។សិង្ហបុរីមិនមែនជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែជាដៃគូសន្តិសុខដ៏ខ្លាំងបំផុតនៅក្នុងតំបន់ និងមានទំនាក់ទំនងពាណិជ្ជកម្មដ៏ស៊ីជម្រៅ។ ទោះបីយ៉ាងណាក៏ដោយ សិង្ហបុរីក៏ព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនមានតុល្យភាពជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមួយប្រទេសចិនដោយមិនប្រកាន់ភាគីណាមួយឡើយ។ប្រទេសនេះគឺ ជាប្រទេសដែលមានកំពង់ផែធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងគាំទ្រការបន្តធ្វើនាវាចរណ៍ដោយសេរីនៅក្នុងតំបន់ដែលប្រទេសចិនកាន់តែចចេស។កាលពីថ្ងៃអាទិត្យ លោកស្រី Harris បានមកដល់ប្រទេសសិង្ហបុរី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់ដែលមានរយៈពេល ០៧ ថ្ងៃ ដោយមានរួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មន្រ្តីសហរដ្ឋអាមេរិកមានបំណងដោះស្រាយបញ្ហាកង្វល់របស់ទីក្រុងវ៉ាស៊ីនតោនអំពីការទាមទាររបស់ចិនទៅលើជម្លោះនៅសមុទ្រចិនខាងត្បូង។យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមេសាដោយទីភ្នាក់ងារស្រាវជ្រាវសភាដែលធ្វើការស្រាវជ្រាវ និងវិភាគសម្រាប់សភាអាមេរិកបាននិយាយថា “សិង្ហបុរីបានលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិកចូលរួមកាន់តែច្រើននៅក្នុងតំបន់អាស៊ី ប៉ុន្តែបានព្រមានថាកិច្ចប្រឹងប្រែងនានាដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិនគឺ មិនផ្តល់ផលល្អនោះទេ” ៕ប្រភពពី(Reuters)