HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

អបអរសាទរ..អគ្គនាយកដ្ឋានគយ ប្រកាសផ្អាកបង្ក្រាបយានយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ និងផ្តល់ការអនុគ្រោះបន្ធូបន្ថយពន្ធ១០ភាគរយ សម្រាប់ការបង់ត្រឹមចុងឆ្នាំនេះ!

ភ្នំពេញ ៖បើតាមរបាយការណ៍បានឲ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសផ្អាកសកម្មភាពបង្ក្រាបយានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីជូនដំណឹងនោះ បានឲ្យដឹងដែរថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ ឡើយ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។

អគ្គនាយកដ្ឋានគយ បានឲ្យដឹងដែរថា ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ ក៏បានអនុញ្ញាតឱ្យសាខានិងការិយាល័យគយនិងរដ្ឋាករ នៅទូទាំងប្រទេស ទទួលការបង់ពន្ធនិងអាករ លើយានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមគាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់។

អគ្គនាយកដ្ឋាន បានអំពាវនាវឲ្យម្ចាស់យានយន្តគ្មានពន្ធទាំងអស់ រួសរាន់ដោយស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ឲ្យបានទាន់ពេលវេលា តាមគោលការណ៍និងយន្តការខាងលើ៕ដោយ៖វាយោ