HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ក្រុមហ៊ុន​ រដ្ឋ​ សុីង អចលនទ្រព្យ​ឯ​.ក​ និងក្រុមការងារ បាននាំយកអំណោយមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីរួមចំណែក ជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

សៀមរាប៖នៅព្រឹកថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ ក្រុមហ៊ុន​ រដ្ឋ​ សុីង អចលនទ្រព្យ​ឯ​.ក​ និងក្រុមការងារសប្បុរសធម៌ បាននាំយក អង្ករ​ ចំនួន​ ១០តោន​ ម៉ាស់​ចំនួន​ ១០​កេស​ អាកុល ចំនួន ​១០​កាន​ និង​ថវិកា​ចំនួន​ ១០​លាលានរៀលទៅ ប្រគល់​ជូន រដ្ឋបាលខេត្ត សៀមរាប តាមរយៈ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីរួមចំណែក ជួយសម្រាលបន្ទុក និងរួមចំណែកជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

តាមការអោយដឹងពី លោក រដ្ឋ ស៊ីង ប្រធានក្រុមហ៊ុន​ រដ្ឋ​ សុីង​ អចលនទ្រព្យ​ឯ​.ក បានអោយដឹងថា គ្រឿងឧបភោគបរិភោគ ដែលនាំមកប្រគល់ជូននេះ គឺក្នុងស្មារតី ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងដោយសារ បានឃើញពីការខិតខំ ប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ក៏ដូចជា គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមានឯកឧត្តម ទៀ សីហា ជាប្រធាន បានខិតខំប្រឹងប្រែង ដោយមិនខ្លាចការ នឿយហត់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល និង ព្យាបាលពលរដ្ឋ ដែលឆ្លងកូវីដ-១៩ នាពេលកន្លងមក ជាពិសេស លើកិច្ចការងារទទួលបងប្អូនប្រជាពលករ ទើបមកពីប្រទេសថៃ ជាច្រើនពាន់នាក់ ដែលកំពុងស្នាក់នៅ នៅក្នុងមណ្ឌលចត្តាឡីសក័ ជាច្រើនកន្លែង ក្នុងខេត្តសៀមរាបផងដែរ “ជួយគ្នាក្នុងគ្រាក្រ ស្គាល់ថ្នាក់ដឹកនាំល្អ ក្នុងគ្រាលំបាក “៕(ប្រភពពី៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង)