HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

អគ្គស្នងការនគរបាលជាតិ ផ្តល់អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដល់លោកស្នងការនគរបាលខេត្តសៀមរាបថ្មី

សៀមរាប៖ក្នុងឱកាសជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាបកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ដឹកនាំចំនួន ៥ចំណុច ដល់លោកស្នងការនគរបាលខេត្តសៀមរាបថ្មី ដើម្បីយកទៅដឹកនាំនៅក្នុងអង្គភាពបន្ត ៖

១-ត្រូវពង្រឹងតួនាទីដឹកនាំ ក្នុងនាមជាមេបញ្ជាការ គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេទាំងគុណសម្បត្តិ និងគុណវិបត្ត, ត្រូវពង្រឹងរបៀបរបបការងារបែងចែកប្រគល់ភារកិច្ចទៅតាមជំនាញ តាមផ្នែកទទួលខុសត្រូវ, ពង្រឹងការការងារប្រចាំបញ្ជាដែលជាចំណុចសំខាន់ត្រូវមានបញ្ជាការដឹកនាំប្រចាំវេន ពិសេសគ្រប់គ្រងពង្រឹងកម្លាំងអន្តរាគមន៍ និងចង់អោយកម្លាំងក្នុងមូលដ្ឋានមានប្រសិទ្ធភាព ក្នុងនាមយើងជាថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូល្អ ហើយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងជឿជាក់លើកងកម្លាំងអនុវត្តច្បាប់។

២-ក្នុងនាមជាស្នងការនគរបាលខេត្ត ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយជូនខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, កសាងផែនការសកម្មភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត, ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សហការជាមួយកម្លាំងអាវុធហត្ថ ដើម្បីអនុវត្តយុទ្ធនាការសំខាន់របស់រាជរដ្ឋាភិបាល, ត្រូវបន្តចូលរួមជាមួយអនុគណៈកម្មការជំនាញប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ស្រាវជ្រាវអ្នកចំណូលថ្មី និងអ្នកចំណាកស្រុកដែលត្រឡប់មកពីប្រទេសជិតខាង ជាពិសេសអ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងអ្នកឆ្លងត្រូវបញ្ជូនទៅព្យាបាល។

៣-ត្រូវពង្រឹងគុណភាពកងកម្លាំង ដោយធ្វើការហ្វឹកហាត់បំប៉នជំនាញនៅនឹងកន្លែង រួមទាំងការគ្រប់គ្រងការងារ គ្រប់គ្រងចំនួន និងគ្រប់គ្រងអារម្មណ៍ផងដែរ។ ត្រូវពង្រឹងកម្លាំងនគរបាលចរាចរណ៍ដែលអនុវត្តតួនាទីនៅតាមដងផ្លូវ និងកម្លាំងនគរបាលនៅតាមមូលដ្ឋាន ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបម្រើសេវាសាធារណៈប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មោះត្រង់ដោយមិនត្រូវយកតួនាទីទៅធ្វើការកោសរូសប្រជាពលរដ្ឋនោះឡើយ។

៤-ត្រូវលើកកម្ពស់ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ។ ត្រូវពង្រឹងការងារសមាគមមិត្តនគរបាលជាតិ ដោយចុះសួរសុខទុក្ខ ក៏ដូចជាការចូលរួមរំលែកមរណៈទុក្ខចំពោះមន្រ្តីជាដើម។

៥-ត្រូវអនុវត្តវិន័យកងកម្លាំងជាចាំបាច់ បើសិនមានការប្រព្រឹត្តសុខពីតួនាទីរបស់កងកម្លាំងនគរបាលជាតិ ហើយក៏ត្រូវមានការលើកសរសើរចំពោះមន្ត្រីដែលមានសមត្ថភាព បានអនុវត្តការងារល្អ តាមរយៈការប្រគល់មេដាយ បណ្ណសរសើរ លិខិតសរសើរ ឬក៏ការតំឡើងឋានៈជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃចន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខណៈពេលឯកឧត្តម បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈបញ្ជការឯកភាពរដ្ឋខេត្ត និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ព្រមទាំងកងកម្លាំងទូទាំងខេត្ត ដែលកន្លងមកបានសហការគ្នាល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅទូទាំងខេត្តសៀមរាប ពិសេសការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ហើយបើទោះបីកងកម្លាំងទាំងអស់កំពុងមមាញឹកនឹងការស្នូលយ៉ាងណាក៏ដោយក៏កងម្លាំងទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបំពេញភារកិច្ចប្រដោយការទទួលខុសត្រូវ និងរក្សាអនាម័យសុខភាព ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាល ៣ការ ៣កុំ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕ ដោយ÷ សារឿន