HOT
អាជីវករផ្សារាត្រីឃ្យុងយូសៀមរាបនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបខណៈអាជ្ញាធរកំពុងវាស់វែងបើកអោយដំណើរការលក់ដូរឡើងវិញឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ពិធីប្រកាសតែងតាំងអធិការស្រុកអន្លង់វែងថ្មីក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ដឹកនាំសមាជិក នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាបលោកអធិការស្រុកប្រាសាទបាគង ច្រានចោលបណ្តឹងអនាមិក ដែលចោទថា ពុករលួយ និងបក្សពួកនិយម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ត្បូងឃ្មុំ÷ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលអំណោយរបស់សម្តេចដោយផ្ទាល់ រួមមាន៖

-អង្ករ២០តោន,

-ម៉ាស១០០ ០០០ម៉ាស់,

-អាល់កុល ១ ០០០លីត្រ,

-ផ្លែតាង៉ែន ០៥តោន និងថវិកា ១០០លានរៀល ប្រគល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ដោយ÷ លី