HOT
អាជីវករផ្សារាត្រីឃ្យុងយូសៀមរាបនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបខណៈអាជ្ញាធរកំពុងវាស់វែងបើកអោយដំណើរការលក់ដូរឡើងវិញឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ពិធីប្រកាសតែងតាំងអធិការស្រុកអន្លង់វែងថ្មីក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ដឹកនាំសមាជិក នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាបលោកអធិការស្រុកប្រាសាទបាគង ច្រានចោលបណ្តឹងអនាមិក ដែលចោទថា ពុករលួយ និងបក្សពួកនិយម

មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សា

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរ និង លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះអនុវត្តវិធានជីវសុវត្ថិភាពដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន ក្រោលនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងទូទាំងខេត្ត ។

មុនពេលចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគ លោក ទា គឹមសុទ្ឋ បានណែនាំដល់មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ក្រោមឱវាទមន្ទីរ ត្រូវជូនដំណឹងនិងជម្រាបដល់បងប្អូនប្រជាកសិករថា ការអនុវត្តវិធានជីវសុវត្ថិភាពមានសារៈ សំខាន់ណាស់ក្នុងដំណើរការចិញ្ចឹមសត្វ ទប់ស្កាត់ ការឆ្លងជំងឺ សម្លាប់ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយក្លិន ទីតាំងចិញ្ចឹមស្អាត ធ្វើឲ្យសត្វមានសុខភាពល្អ ធំធាត់លឿន និងជម្រាប បង-ប្អូនចិញ្ចឹមសត្វជាពិសេសសត្វពាហនៈនិងសត្វបក្សី សូមប្រុងប្រយ័ត្នជម្ងឺឆ្លងសត្វក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំ ត្រូវអនុវត្តន៏វិធានការជីវសុវត្ថិភាព និងចាក់ថ្នាំការពារជម្ងឺសត្វ តាមកម្មវិធីពីមន្ទីរកសិកម្មខេត្ត។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលមានប្រសាសន៍ថា៖ការបាញ់ថ្នាំជីវសុវត្ថិភាពនេះជាផ្នែកមួយជួយទប់ស្កាត់នៃជំងឺឆ្លងទៅដល់សត្វ និងការពារសុខភាពសត្វ ដោយសាររដូវវស្សាចូលមកដល់សត្វពាហនៈនិងសត្វចិញ្ចឹមផ្សេងៗងាយរងទទួលនូវការឈឺ និងស្លាប់ដោយសារមេរោគ និងបាក់តេរីផ្សេងៗ ដែលតែងតែបង្កឱ្យសត្វមានសុខភាពខ្សោយ ងាយរងនូវអំងឺឆ្លងផ្សេងៗ ហេតុនេះហើយទាមទារត្រូវធ្វើនូវវិធានការសុវត្ថិភាពដោយការបាញ់ថ្នាំសម្លាប់មេរោគទាំងនៅតាមក្រោលនិងនៅតាមសត្តឃាត្តដ្ឋាននានា ដើម្បីធានាបាននូវសាច់សត្វបោះទៅកាន់ទីផ្សារមានគុណភាព អនាម័យល្អសម្រាប់អ្នកបរិភោគ។មន្ត្រីរូបនេះបានអះអាងថា៖ប្រសិទ្ឋភាពនៃថ្នាំសម្លាប់មេរោគនេះទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានផ្តល់ឱយជារៀងរាល់ឆ្នាំតាមការស្នើសុំ(ក្នុងមួយឆ្នាំ៣ទៅ៤លើក)មានពី៣ទី៤ប្រភេទថ្នាំហើយប្រសិទ្ឋភាពរបស់វាអាស្រ័យទៅលើការណៃនាំរបស់រោងចក្រផលិត ប៉ុន្តែតាមបច្ចេកទេសនៃវិធានការ ការពារមុននៃការកើតជំងឺឆ្លងផ្សេងៗ គឺអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគក្នុង១សប្តាហ៍១ដងឬបើមានករណីផ្ទុះជំងឺសត្វគឺបាញ់ពី២ទៅបីដងក្នុងមួយសប្តាហ៍ នៅតាមបណ្តាទ្រុង ក្រោល និងបរិវេណជុំវិញទ្រុងនិងក្រោលចិញ្ចឹមសត្វទាំងនោះ ខណៈពេលនេះជារដូវវស្សាផងបរិស្ថានជុំវិញក្រោលឬទ្រុងរមែងមានភក់ឬទឹកដក់អាចបង្កលក្ខណៈងាយស្រួលដល់ពពួកមេរោគចម្លងផ្សេងៗ។លោកបញ្ជាក់ថា៖ការថែទាំសុខភាពសត្វមិនមែនអាស្រ័យលើការបាញ់ថ្នាំតែម្យ៉ាងនេះទេ គឺទាមទារឱ្យអ្នកចិញ្ចឹមសត្វរៀបចំកន្លែងសត្វរស់នៅឱ្យបានស្អាត មានច្បាររបងត្រឹមត្រូវ បោសសំអាត ទ្រុងឬក្រោលជារៀងរាល់ថ្ងៃ ។ល។ធ្វើយ៉ាងណាឱ្យមានអនាម័យល្អទាំងក្នុងនិងក្រៅក្រោលឬទ្រុង ដើម្បីផ្តល់បរិយាកាសឱ្យសត្វមានសុខភាពល្អចៀសផុតពីជំងឺ។លោក ព្រំ វិច បញ្ជាក់ទៀតថា៖យើងមានភ្នាក់ងារសុភាពសត្វភូមិ ពេទ្យសត្វភូមិ និងមន្ត្រីបសុពេទ្យស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងម្ចាស់កសិដ្ឋាននានានៅតាមបណ្តាមូលដ្ឋានក្នុងទូទាំងខេត្តគឺតែងតែបានទំនាក់ទំនងសហការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវព័ត៌មានផ្សេងៗអំពីសត្វ បើករណីមានសត្វស្លាប់ដោយជំងឺ ដើម្បីមានវិធានការទប់ស្កាត់ផងដែរ ហេតុនេះ សូមបងប្អូនអ្នកចិញ្ចឹមសត្វទាំងអស់ បើមានសត្វឈឺឬស្លាប់ដោយសារជំងឺសូមប្រញ៉ាប់រាយការណ៍ទៅមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាននៅក្បែរផ្ទះ និងបើចង់បានថ្នាំសម្លាប់មេរោគនៅតាមកសិដ្ឋាន ក្រោលឬទ្រុងរបស់ខ្លួនសូមទាក់ទងទៅមន្ត្រីកសិកម្មស្រុកឬទាក់ទងទៅកាន់ការិយាល័យផលិតកម្មនិងបសុព្យាបានៃមន្ទីរកសិកម្មខេត្តដើម្បីទទួលបានថ្នាំសម្លាប់មេរោគដោយមិនបង់កម្រៃឡើយ ផ្ទុយទៅនឹងនឹងទទួលបានការណែនាំពីរបៀបប្រើប្រាស់និងរបៀបថែទាំសុខភាពសត្វផងដែរ។បន្ថែមពីនេះអ្វីដែលជាក្តីព្រួយបារម្ភគឺសំណូមពរដល់បងប្អូនប្រជាកសិករប្រុងប្រយ៍ត្នពីជំងឺសារទឹក អុតក្តាម បុសខ្យល់ ដែលជាជំងឺប្រចាំរដូវ ហេតុនេះសូមនាំគោក្របីមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរពលរដ្ឋបានសម្តែងការសប្បាយរីករាយនិងកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានចាត់ឲ្យមន្ត្រីជំនាញចុះណែនាំពីការធ្វើអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគព្រមទាំងចាក់វ៉ាក់សាំងដល់សត្វគោក្របីជូនពលរដ្ឋដើម្បីបង្ការការមានជំងឺផ្សេងៗ។ពលរដ្ឋលើកឡើងថា ការធ្វើបែបនេះអាចនឹងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋបានមួយចំណែកធំ៕ដោយ៖ភក្តី