HOT
អាជីវករផ្សារាត្រីឃ្យុងយូសៀមរាបនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបខណៈអាជ្ញាធរកំពុងវាស់វែងបើកអោយដំណើរការលក់ដូរឡើងវិញឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ពិធីប្រកាសតែងតាំងអធិការស្រុកអន្លង់វែងថ្មីក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ដឹកនាំសមាជិក នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាបលោកអធិការស្រុកប្រាសាទបាគង ច្រានចោលបណ្តឹងអនាមិក ដែលចោទថា ពុករលួយ និងបក្សពួកនិយម

បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់

សៀមរាប÷ សពបុរសម្នាក់ដេកស្លាប់នៅលើភ្លឺស្រែត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនសមត្ថកិច្ច ដែលហេតុការនេះកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពពត៍មានពីប្រជាពលរដ្ឋរស់នៅទីតាំងកើតហេតុបានប្រាប់ថា ក្នុងករណីផ្ទុះគ្រាប់បែកនេះ ពួកគាត់លឺស្នូរតាំងពីម៉ោងប្រហែល ០៧ និង០០នាទីព្រឹក តែដោយសារពេលនោះមានភ្លៀងធ្លាក់ខ្លាំងពេក ទើបពួកគាត់គិតថាជាស្នូររន្ទះបាញ់ ។

តាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រណាល បានអោយដឹងថា មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រង់ចំណុចវាលគោកយាង ព្រំប្រទល់ឃុំស្រណាស និងឃុំចន្លាស់ដៃ ។ដែលក្នុងនោះប្រជាពលរដ្ឋ ឈ្មោះ ហេម ភន់ ភេទ ស្រី រស់នៅភូមិ រំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកសំណាបស្រូវទៅជួសពង្រោះ ក៏បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែនៅត្រង់ចំណុចកើតហេតុខាងលើ ។ពេលឃើញដូច្នោះ ឈ្មោះ ហេម ភន់ ភេទ ស្រី បានទៅរាយការណ៍ជូនលោកមេភូមិ រំដេង ហើយលោកមេភូមិក៏បានរាយការណ៍ជូនសមត្ថកិច្ចយើង ។ ក្រោយពីបានទទួលពត៍មាន សមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុក្នុងនោះយើងបានស្គាល់អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ ឆាវ រ៉ាយ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំចន្លាស់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។តាមការពិនិត្យកន្លែងកើតហេតុយើងអាចសន្និដ្ឋានបានថាជនរងគ្រោះបានស្លាប់ដោយសារផ្ទុះគ្រាប់បែក ដោយជនសង្ស័យបានយកគ្រាប់បែកទៅបង្កៃជាប់និងទ្រូរបស់ជនរងគ្រោះក្នុងពេលដែលជនរងគ្រោះទៅលើកទ្រូយកត្រី ធ្វើអោយគ្រាប់បែកផ្ទុះហើយបណ្ដាលអោយត្រូវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ហើយយើងឃើញមានស្លាកស្នាម ត្រង់ក និងភ្លៅខាងស្ដាំ ។

ចំពោះករណីនេះសមត្ថកិច្ចយើង កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ដោយ÷ សារឿន