HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ឃាតកម្មបិទមុខ ដែលកាប់សម្លាប់គ្នានៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋា គារសុខា សៀមរាបត្រូវបានអាវុធហត្ថចាប់បានហើយ!

សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងដែលជាជនដៃដល់ចំនួន២នាក់ និងបក្ខពួក៤នាក់ទៀតដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ ។ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ទីតាំងផ្សេងៗគ្នាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នាយអាវុធហត្ថ ម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ករណីក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្តដើម្បីឈានទៅប្រមូលភ័ស្តុតាងបន្ថែមទៀត។ មហាជន បានកោតសរសើរកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។សូមរម្លឹកថា ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕