HOT

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចុះអប់រំផ្ទាល់ដល់ក្រុមក្មេងទំនើងដែលជិះម៉តូរំខានដល់ពលរដ្ឋ!

ឧត្ដរមានជ័យ៖នគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពីមានបាតុភាព ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ពីបញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាល គ្រប់អធិការដ្ឋានក្រុង/ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ត្រូវចាត់វិធានការ បង្រ្កាបឲ្យខានតែបាន ។ ជាលទ្ធផល៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលអន្តរាគមន៍ពិសេស សហការជាមួយ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្រ្កាបក្រុមក្មេងទំនើង ចំនួន ១៣នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសួនច្បារ ជុំវិញបឹងស្នោ ក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែរ សម្ថកិច្ចបាននាំយកក្មេងដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រដេញគ្នា កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ ចំនួន១៣នាក់ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ។

តាមការឲ្យដឹងពី លោកឧត្ដមសេនីត្រី ជួន សួរ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ ក្មេងទំនើងទាំង ១៣នាក់នេះ មាន ៖ ១. ឈ្មោះ ធឿយ លាភ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង/២.ឈ្មោះ មូល រក្សា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង /៣.ឈ្មោះ បៀន ពេទ្យ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង /៤.ឈ្មោះ ឡាយ អូនុង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង /៥.ឈ្មោះ បិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៦.ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៧.ឈ្មោះ ប្លង់ យាត ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល /៨.ឈ្មោះឃួន ឡានតា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៩.ឈ្មោះ ផល សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /១០.ឈ្មោះលាភ លីហៀង ភេទ ប្រុស អាយុ១៨ឆ្មាំទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយ អំពិល /១១.ឈ្មោះចាន់ ហៀប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល/១២.ឈ្មោះផល វិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល/១៣.ឈ្មោះឆាន គឹមឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានសំដែងនូវការសោកស្តាយ ចំពោះសកម្មភាពរបស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បីដែលសង្គមគេស្អប់ខ្ពើម ។ ដែលគួរណាស់តែក្មួយៗ យកពេលវេលាទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារឪពុកម្តាយនៅផ្ទះ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានណែនាំដល់ក្មួយប្រុស ទាំង ១៣នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន ។

ក្រោយពីលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់រំណែនាំហើយ ក្មេងទំនើង ទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាមវិធានការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត៕ដោយ៖ភក្តី