HOT

១៥៧ ស្រុកអង្គរជុំ ដឹកនាំសមាជិកសកម្មចុះចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន០៣ គ្រួសារនៅឃុំនគរភាស និងឃុំត្រីញ័រ ខេត្តសៀមរាប

សៀមរាប៖ ថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឌុច សុធា ប្រធាន (ច.យ.ក.១៥៧) ស្រុកអង្គរជុំ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ ​បានដឹកនាំសមាជិកសកម្មនាំយកនូវសម្ភារៈមួយចំនួនចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ៖

គ្រួសារទី១ ឈ្មោះ សឿម ជឿប ភេទស្រី អាយុ ៤២ឆ្នាំ មេម៉ាយ ជនជាតិខ្មែរ មានកូន ០២នាក់ ប្រុស រស់នៅភូមិជំពូងខាងជើង ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ +សម្ភារៈដែលប្រគល់ជូនរួមមាន៖ -ម៉ាស់ចំនួន ០១ដុំ -មីចំនួន ០២កេស -ទឹកស៊ីអីវ ចំនួន ០១យួរ -ទឹកត្រីចំនួន ០១យួរ -ត្រីខចំនួន ០២យួរ -ប្រេងឆាចំនួន ០១យួរ -ទឹកសុទ្ធចំនួន ១០យួរ -ប៊ីចេងចំនួន ០១ថង់ (កន្លគីឡូក្រាម) -ស្ករសចំនួន ០១ថង់ (១គីឡូក្រាម) -អំបិលចំនួន ០១កញ្ចប់ -អង្ករចំនួន០១បេ (៥០គីឡូក្រាម) -កង់ចំនួន ០២គ្រឿង -ខោអាវរៀនចំនួន ០២កំប្លេរ -ខោអាវកីឡាចំនួន ០២កំប្លេ -សៀវភៅចំនួន៣០ក្បាល -ខ្មៅដៃចំនួន ០២ប្រអប់(២៤ដើម) -ប៊ិចចំនួន ១០ដើម -កាបូបរៀន ចំនួន ០២កាបូប -ស្បែកជើងចំនួន ០២គូរ -ថវិកា​ចំនួន ១០ម៉ឺនរៀល។

គ្រួសារទី២ ប្តីឈ្មោះ ណុក ង៉ែត អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ គក់ ហ៊ីង អាយុ ២៧ឆ្នាំ កូន០២នាក់ រស់នៅភូមិជំពូងខាងជើង ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ +សម្ភារៈដែលប្រគល់ជូនរួមមាន៖ -ម៉ាស់ចំនួន ០១ដុំ -មីចំនួន ០១កេស -ទឹកស៊ីអីវ ចំនួន ០១ យួរ-ទឹកត្រីចំនួន ០១យួរ -ត្រីខចំនួន ០១យួរ -ប្រេងឆា ចំនួន ០១យួរ -ទឹកសុទ្ធចំនួន ០៥យួរ -ប៊ីចេងចំនួន ០១ថង់ (កន្លះគីឡូក្រាម) -ស្ករសចំនួន ០១ថង់ (១គីឡូក្រាម) – អំបិលចំនួន ០១កញ្ចប់ -អង្ករចំនួន ០១បេ (២៥គីឡូក្រាម) -សៀវភៅ ចំនួន ១០ក្បាល -ប៊ិចចំនួន ០៥ដើម -ថវិកាចំនួន ៥ម៉ឺនរៀល។

គ្រួសារទី៣ ប្តីឈ្មោះ ម៉ែន ឈី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ធ្វើការនៅថៃ) ប្រពន្ធឈ្មោះ សួន ឈឹង អាយុ ២៧ឆ្នាំ (ទៅធ្វើការបាត់ដំណឹង)កូន០៤នាក់។ (គរថ្លង់) រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ +សម្ភារៈដែលប្រគល់ជូនរួមមាន៖ -ម៉ាស់ចំនួន ០១ដុំ -មីចំនួន ០១កេស -ទឹកស៊ីអីវ ចំនួន ០១យួរ -ទឹកត្រីចំនួន ០១យួរ -ត្រីខចំនួន ០១យួរ -ប្រេងឆា ចំនួន ០១យួរ -ទឹកសុទ្ធចំនួន ០៥យួរ -ប៊ីចេងចំនួន ០១ថង់ (កន្លះគីឡូក្រាម) -ស្ករសចំនួន ០១ថង់ (០១គីឡូក្រាម) – អំបិលចំនួន ០១កញ្ចប់ -អង្ករចំនួន០១បេ (២៥គីឡូក្រាម) -សៀវភៅចំនួន ៣០ក្បាល -ប៊ិចចំនួន ១៥ដើម -កាបូបរៀន ចំនួន ០៣កាបូប -ថវិកា ចំនួន ១០ម៉ឺនរៀល។

ក្នុងឱកាសនោះផងដែរ លោក ឌុច សុធា ក៏បានពាំនាំនូវមតិផ្តាំផ្ញើរ ពីលោកប្រធាន ហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ ហើយពិសេសចូលរួមទប់ស្កាត់កាត់ផ្តាច់ខ្សែចំលងកូវីដ-១៩ និងអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ (៣កុំ ៣ការពារ) ដេីម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕ដោយ÷វាយោ