HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

ធ្ងន់ហើយ…គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ហាក់គំរាមកំហែងដល់សហរដ្ឋអាមេរិក

អន្តរជាតិ៖ដោយយោងតាមរបាយការណ៍សន្តិសុខប្រចាំឆ្នាំ របស់ក្រុមអ្នកជំនាញអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា ប្រទេសកូរ៉េខាងជើងគឺជា ការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសមួយនេះ នៅបន្តជំរុញសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។បើតាមការដកស្រង់ចេញពីសារព័ត៌មាន Yonhap នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។បើតាម កម្លាំងយោធាសម្រាប់ឆ្នាំ២០២១ របស់សហរដ្ឋអាមេរិក ដែលជារបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយដោយមូលនិធិ ហឺរីថេច (Heritage Foundation) បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងជាប់ចំណាត់ថ្នាក់ «ខ្ពស់» លើកម្រិតនៃការគំរាមកំហែង ពោលគឺខ្ពស់លំដាប់ទី ២ ក្នុងចំណោមការវាយតម្លៃទាំង ៥ កម្រិត ឈរនៅជាមួយប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងចិន។ កម្រិតនៃការគំរាមកំហែងរបស់កូរ៉េខាងជើង គឺមិនបានផ្លាស់ប្តូរឡើយ បើធៀបទៅនឹងឆ្នាំមុន។ បើគិតពីសមត្ថភាពវិញ ប្រទេសកូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ (ប្រមូលផ្តុំ)ឈរនៅពីក្រោយកម្រិតខ្ពស់បំផុត ដូចទៅនឹងប្រទេសអ៉ីរ៉ង់ដែរ។ សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់បណ្តាប្រទេសសម្ព័ន្ធមិត្តបានវាយតម្លៃថា ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យ ក្នុងការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរ បំពាក់ទៅលើគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួន និងមានសមត្ថភាពវាយប្រហារដល់ទ្វីបអាមេរិក ជាមួយនិងមីស៊ីលដែលខ្លួនមាននោះ។ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរសរុបចំនួន ០៦លើកមកហើយ និងបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចំនួន ០៣លើកនៅក្នុងឆ្នាំ២០១៧។ ប្រទេសកូរ៉េខាងជើងបានបង្ហាញគ្រាប់មីស៊ីលអន្តរទ្វីប (ICBM) ដ៏ធំបំផុតដែលមិនធ្លាប់មាន អំឡុងនៃព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សកម្មករកូរ៉េ កាលពីខែមុន។ របាយការណ៍ដដែលបានកត់សម្គាល់ថា កូរ៉េខាងជើងមិនទាន់បានធ្វើតេស្ត គ្រាប់មីស៊ីលប្រភេទថ្មីដ៏ធំសម្បើមនេះនៅឡើយទេ។ យោងតាមការវាយតម្លៃរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រាប់មីស៊ីលអន្តរទ្វីបថ្មីនេះមានសមត្ថភាព បាញ់ដល់ទឹកដីសហរដ្ឋអាមេរិកទៀតផង៕ដោយ៖នាគរាជ