HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

បម្រុងធ្វើសកម្មភាពកាច់សោរម៉ូតូត្រូវនគរបាលខេត្តសៀមរាប បង្ក្រាបបានម្នាក់និងរត់រួចម្នាក់

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាដេញតាមបង្ក្រាបបានក្រុមជនសង្ស័យដែលជំនាញខាងកាច់សោរម៉ូតូបានម្នាក់និងរត់រួចខ្លួនម្នាក់។

   ហេតុការណ៍ដេញបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

    លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជារដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការគ្នា ស្រាវជ្រាវដេញល្បាតរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) ។លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតប្រទះឃើញមុខសញ្ញាសង្ស័យលួចម៉ូតូ(កាច់សោរ.ក)ចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ដែលធ្លាប់បានប្រព្រឹត្តបទល្មើសលួចម៉ូតូ(កាច់សោរក)កន្លងមក ហើយបម្រុងនិងធ្វើសកម្មភាពលួចម៉ូតូបន្តទៀត។ ពេលនោះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងសៀមរាប បានសហការគ្នា ដេញបង្ក្រាបបានភ្លាមៗ។លោកបញ្ជាក់ សង្ស័យម្នាក់ ដែលបង្ក្រាបបាននោះគឺដោយសារពួកគេប្រឹងជិះរត់ធ្លាក់ពីលើម៉ូតូនិងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។លោកបញ្ជាក់ទៀតថា ករណីនេះ ដកហូតវត្ថុតាងរួមមាន ៖សោរសម្រាប់កាច់សោរ.កម៉ូតូចំនួន៣ដើមគ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរសុវត្ថិភាពចំនួន៣គ្រាប់,ដងទុលលើវីសចំនួន១ដើម។លោកបន្ថែមថា ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានបម្រុងធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន ប៉ុន្ដែត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន។

  បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖នាគរាជ