HOT
សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀលជនសង្ស័យចំនួន២ នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ករណីនាំពលករឆ្លងដែនខុសច្បាប់

អាមេរិករកឃើញ ឆ្លងកូវីដ-១៩ថ្មីៗជាង ១៧ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

អន្តរជាតិ៖យោងតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឲ្យដឹងថា សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៧២,១០៣ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៩៧២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៧៧៧,១៧៤ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៣,៦៨៧នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៥៤៨,៩៤០នាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកបែបនេះ។ គួរបញ្ជាក់ថា នៅទីបំផុតលោក ដូណាល់ ត្រាំ បានយល់ព្រមឲ្យមន្ត្រីរបស់លោក រៀបចំធ្វើការផ្ទេរអំណាចទៅដល់លោក ចូ បៃដិន ជាផ្លូវការហើយ ដោយប្រការនេះត្រូវបានគេមើលឃើញថា នឹងការដោះស្រាយបញ្ហារាតត្បាត COVID-19 កាន់តែប្រសើរជាងមុន។ លោក ចូ បៃដិន កន្លងមកបានអះអាងថា លោកមិនមានផែនការបិទប្រទេសឡើយ ប៉ុន្តែវិធានការតម្រូវឲ្យពាក់ម៉ាសទូទាំងសហរដ្ឋអាមេរិក និងការរឹតត្បិតមួយចំនួនទៀត ក្នុងនោះព្រមទាំងកញ្ចប់ថវិកាសង្គ្រោះផងដែរ អាចនឹងត្រូវដាក់ចេញភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕ដោយ៖នាគរាជ