HOT

នគរបាលចាប់បានហើយ..!ស្ត្រីម្នាក់ចាញ់ល្បែង,ជំពាក់គេច្រើន ហ៊ានដាច់ចិត្តប្លន់សម្លាប់លោកយាយម្នាក់យកទ្រព្យសម្បត្តិនៅស្រុកសូទ្រនិគម

សៀមរាប៖ករណីប្លន់សម្លាប់លោកយាយម្នាក់នៅស្រុកសូទ្រនិគម យកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម  បានបំបែក ហើយ។ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។

    នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ឆាន់ វុទ្ធី បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ​ព្រមទាំងលោកវរសេនីយ៍ឯកដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផងដែរ។សៀមរាប លោកបន្តថា ប្រតិបត្តិការនេះដោយមានការសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបការបង្ក្រាបទទួលបានជោគជ័យ។លោកបន្តថា ករណីអំពើលួចមានស្ថាន់ទោស ដោយប្រើប្រាស់អាវុធសាមញ្ញា កើតហេតុនៅចំនុចត្រពាំងរូងស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ លើជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ  រស់នៅភូមិឃុំកើតហេតុខាងលើ។អង្គហេតុ នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០វេលាម៉ោង ៧និង០០ព្រឹក ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញម៉ោង ៩និង០០នាទីព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួននៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ១៤និង៣០នាទី ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង ១៩និង០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយនៅកន្លែងចងគោនៅចំណុចត្រពាំងរូង ដល់ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ របស់ខ្លួនដោយឃើញភាគស្លាកស្នាមរបួសផ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ។នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើសព្រហ្មទណ្ឌពិតប្រាកដមែន ក្នុងកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបន្តសហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកបន្ថែម ដោយកម្លាំងយើងបានយកខ្លួនជននេះមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា គាត់ពិតជាបានប្រព្រិត្តបទល្មើសខាងលើពិតប្រាកដមែន ដោយនៅពេលកើតហេតុ រូបគេបានទៅជីកដំឡូវជ្រូកជាមួយជនរងគ្រោះនៅចំណុចកើតហេតុ។ ដោយមានឳកាសល្អខ្លួនយកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់។លោកបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថាក្រោយធ្វើសកម្មភាពទ្រព្យសម្បត្តិដែលខ្លួនយកពីជនរងគ្រោះមានប្រាក់ខ្មែរចំនួន២លាន ៨០ម៉ឺនប្រាក់ដុល្លារចំនួន១០០ ដុល្លារ ខ្សែកលោហះធាតុពណ៌ទង់ដែងមួយខ្សែចិញ្ចៀនលោហធាតុពណ៌ទង់ដែងពីរវង់ ដុំលោហះធាតុពណ៌ទង់ដែង១កញ្ចប់តូចតាមការសាកសួរជនសង្ស័យ បាសារភាពទៀតថា មូលហេតុដែលគាត់សម្លាប់ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។

    បច្ចុប្បន្នកម្លាំងនគរបាលជំនាញនសស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនស្ត្រីជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕នាគរាជ