HOT
កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀលជនសង្ស័យចំនួន២ នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ករណីនាំពលករឆ្លងដែនខុសច្បាប់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម

ចិនអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេស

អន្តរជាតិ៖បើតាមការផ្សាយរបស់កាសែតបរទេស បានឲ្យដឹងនៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន បានអបអរសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យ របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនចិនទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ១លើលោកមួយនេះ។។ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា «មេដឹកនាំបក្សបានដើរតួនាទីយ៉ាងម៉ឺងម៉ាត់ ក្នុងការដឹកនាំប្រទេសចិន ដើម្បីយកឈ្នះលើហានិភ័យ និងបញ្ហាប្រឈមដ៏កម្រនៅឆ្នាំនេះ»។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ពីសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប្រជុំបក្សរយៈពេល ០២ថ្ងៃថា «នៅក្នុងពេលវេលាដ៏សំខាន់នេះ… គណៈកម្មាធិការកណ្តាលបក្ស បានមើលឃើញជាយូរមកហើយ… ដើម្បីទទួលបាននូវភាពរុងរឿងអស្ចារ្យបំផុត នៅក្នុងឆ្នាំដ៏ចម្លែកនេះ។គួរបញ្ជាក់ថា ប្រទេសចិនបានព្យាយាមទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះការឆ្លងរីករាលដាលនៃជំងឺ COVID-19 នេះ ហើយកជាប្រទេសតែមួយគត់ ដែលអាចមើលឃើញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២០នេះផងដែរ៕ដោយ៖វត្តី