HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ឃាត់ខ្លួនជនសង្ស័យចំនួ​ន០៩នាក់ករណីឈូសឆាយ ដីព្រៃរដ្ឋនៅស្រុកស្វាយលើ

សៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី០៨នេះថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសហការគ្នា ល្បាតឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ជាប់ពាក់ព័ន្ធ នឹងករណី ល្មើសច្បាប់ លួចឈូសឆាយរំលំដើមឈើធំរបស់រដ្ឋបម្រុងកាន់កាប់។ ប្រតិបត្តិការនេះធ្វើឡើង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចអូរដា ក្នុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកបន្តថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឋានព្រៃឈើ ខាងជើងបឹងទន្លេសាប នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត ស្រុកស្វាយលើ និងកម្លាំងយោធាភូមិភាគ៤ បាននាំខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតាដែលជាព្រៃរបស់រដ្ឋ។លោកបន្តថា ករណីនេះកម្លាំងសមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២០នេះ។សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឈូសឆាយដីព្រៃនេះ គឺអាចមានមេខ្លោងខ្នងក្រាស់ៗនៅពីក្រោយជនសង្ស័យខាងលើ។ចឹងទេសមត្ថកិច្ចជំនាញនិងបន្តស្រាវជ្រាវឲ្យដល់ឬសគល់ថែមទៀត ៕