HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

អង្គការ 4PAWS​ អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​សាច់​សុនខ(ឆ្កែ)​ និង​ឆ្មា​ នៅ​កម្ពុជា

ភ្នំពេញ​ ៖ យោងតាមរបាយការណ៍របស់​អង្គការ FOUR PAWS​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហាមឃាត់​ជាដាច់ខាត​នូវ​ការ​ជួញដូរ​សាច់​សុនខ(ឆ្កែ)​ ​និង​ឆ្មា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ការពារ​ និង​ថែរក្សា​ដល់​សុខុមាលភាព​សត្វ​ និង​សុខភាព​សាធារណៈ​។​ ​លោកស្រី​បណ្ឌិត ខា​ធើ​រី​ន​ប៉ូ​ឡាក់ ដែលជា​ពេទ្យសត្វ និង​ជា​ប្រធាន​ផ្នែក​ថែរក្សា​សត្វ​អនាថា​នៅ​អាស៊ីអាគ្នេយ៍​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​ «​ការស៊ើបអង្កេត​របស់ អង្គការ FOUR PAWS បានបង្ហាញ​ពី​បញ្ហា​សុខុមាលភាព​សត្វ​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រប់​ដំណាក់កាល​ នៃ​ការ​ជួញដូរ ចាប់ពី​ការ​ចាប់បាន​រហូតដល់​ការសម្លាប់​។ ការជួញដូរ​នេះ ​មាន​ទំហំ​ធំធេង​គួរ​ឲ្យ​កត់សម្គាល់​ដែល​ពាក់ព័ន្ធ​នឹង​ការកើនឡើង​ នៃ​សត្វ​សុនខ​ចំនួន​៣​លាន​ក្បាល​ជា​រៀងរាល់​ឆ្នាំ ​ដែល​ភាគច្រើន​ត្រូវ​បាន​ចាប់យក​នៅតាម​ផ្លូវ​»​។ ​ លោកស្រី​បាន​បន្តថា​ បច្ចុប្បន្ននេះ​មាន​សត្វ​សុនខ​ប្រមាណ៣លាន​ក្បាល ​ដែល​រាប់បញ្ចូល​ទាំង​សត្វ​ចិញ្ចឹម​ដែល​ត្រូវបាន​គេ​លួច​ និង​សម្លាប់​យក​សាច់​នៅ​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ​ ដោយ​សម្លាប់​ដោយ​ពន្លិច​ក្នុង​រណ្តៅ ព្យួរ​.ក ឬ ​ចាក់.ក​។ ​ យោងតាម​ការស្រាវជ្រាវ​របស់ អង្គការ FOUR PAWS នៅក្នុង​រាជធានី​ភ្នំពេញ​មាន ភោជនីយដ្ឋាន​សាច់​សុនខ​ជាង ១១០ កន្លែង​ហើយ​អ្នក​បរិភោគ​ភាគច្រើន​ជា​បុរស​ដែល​ពួកគេ​មាន​ទំនោរ​ក្នុងការ​ញ៉ាំ​សាច់​សុនខ​ជា​អាហារសម្រន់​ជាមួយ​មិត្តភ័ក្ដិ​អមដោយ​គ្រឿង​ស្រវឹង​។ ​ចំណែក​ស្ត្រី​ដែល​បរិភោគ​សាច់​នេះ​ដោយសារ​តែ​គេ​ជឿថា ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​។ ​ លោក​បណ្ឌិត កា​រ៉ា​ន់​វី គុ​គ្រេ​ចា ដែល​ជា​ពេទ្យសត្វ​ និង​ជា​អ្នកគ្រប់គ្រង​គម្រោង ​នៃ​យុទ្ធនាការ​ការ​បញ្ចប់​ការជួញដូរ​សត្វ​សុនខ​ និង​ឆ្មា បាន​និយាយថា “​តាមរយៈ​ការងារ ​និង​កិច្ចសហប្រតិបត្តិការ​អប់រំ​ជាមួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង ភាគី​ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍ គោលដៅ​របស់​អង្គការ FOUR PAWS គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ពង្រឹង និង អនុវត្ត​ច្បាប់​ការពារ​សត្វ ដើម្បី​បញ្ចប់​ការ​ចាប់​យក​សម្លាប់ ​និង​បរិភោគ​សាច់​សុនខ ​និង​ឆ្មា​»​។​ ​ លោក​បាន​បន្តថា​ការបញ្ចប់​ការបរិភោគ​សត្វ​នេះ​មិន​ត្រឹមតែ​អាច​ការពារ​សត្វ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ការពារ​មនុស្ស​ផងដែរ​ពី​ហានិភ័យ​សុខភាព​សាធារណៈ​។​ ​គួរ​បញ្ជាក់​ថា ​ថ្មីៗ​នេះ​ខេត្ត​សៀមរាប​ បានក្លាយ​ជា​ខេត្ត​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន ហាម​ឃាត់​ការ​ហូប​សាច់​សុនខ​ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅផងដែរ៕