HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប កំពុងរៀបចំកែលម្អមាត់ស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណ្ឌភាពកាន់តែស្រស់ត្រកាលដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ

សៀមរាប៖យោងតាមផេករបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១០ខែសីហានេះថា ខេត្តសៀមរាបបាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណ្ឌភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ​។ កម្មវិធីរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕