HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

នគរបាលក្រុងសៀមរាប រយៈពេលជិត១ឆ្នាំ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ បានចំនួន១១នាក់ដកហូតម៉ូតូ ចំនួន១៦គ្រឿង

សៀមរាប៖លោកវរសេនីយ៍ទោ នួន​ ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងសៀមរាបបានឲ្យដឹងថា នៅក្នុង រយៈពេលជិត១ឆ្នាំមកនេះកម្លាំងនគរបាលចំណុះឲ្យអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ បានចំនួន១១នាក់និងដកហូតម៉ូតូ ចំនួន១៦គ្រឿង និងបង្ក្រាបករណីមួយចំនួនទៀតផងដែរ ក្នុងនោះសមត្ថកិច្ចបានស្នើឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នទ្រព្យផ្សេងៗបន្ថែមទៀត។លោកបន្តថា ដោយមានការគាំទ្រពីថ្នាក់លើ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប បានធ្វើការ ស្រាវជ្រាវ បង្ក្រាប និងឃាត់បានមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួច ម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ទអំពើសមគំនិត) ដកហូតម៉ូតូ បានចំនួន ១៦គ្រឿង ក្នុងនោះ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន ១៤គ្រឿង ជាមួយគ្នានេះសមត្ថកិច្ចបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន ១៤គ្រឿងផងដែរ។ ដោយឡែក បក្សពួករបស់ជនសង្ស័យខាងលើដែលនៅសេសសល់កម្លាំងសមត្តកិច្ចបានកំណត់អត្តសញ្ញាណ និងធ្វើការស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសបន្ថែមទៀត។ទោះបីជាជនសង្ស័យពាក់ព័ន្ធ នឹង ករណីទាំងនេះ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណៈ សូមធ្វើការដកកូនសោរម៉ូតូចេញ ព្រមទាំងចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពចៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសឲ្យជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច។គេសង្គេតឃើញថាមួយរយៈនេះបទល្មើសកាច់សោរម៉ូតូនៅក្នុងក្រុងសៀមរាប មានការថយចុះជាបន្តបន្ទាប់ ធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ៕