HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

សៀមរាប ៖កម្លាំងសមត្ថកិច្ចចម្រុះខេត្ត​សៀមរាប នៅព្រឹក​ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០២០នេះ បាន​បន្តចុះរុះរើ​របងក្រាក់​របស់លោក ឃន់ សុខន ដែលធ្វើការពារដំណាំនៅជាប់ត្រពាំង​ហែ​ផ្កា ​ស្ថិត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។ ប្រភពពីអាជ្ញាធរ​បានឲ្យដឹងថា ​ការ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​នេះ ​ដើម្បី​ការពារ​ការ​ប៉ុនប៉ង​យក​ដី​បុរាណ​ដ្ឋាន​ត្រពាំង​ហែ​ផ្កា ដោយ​ខុសច្បាប់ មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ បន្ទាប់​ពី​ក្រុម​ការងារ​ចម្រុះ​បាន​រុះរើ​រាប​ដល់​ដី និង​ការ​យល់ព្រម​បញ្ឈប់​ការ​សាងសង់​ទាំងអស់​ពី​ម្ចាស់​សំណង់​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ រួច​មក​ហើយ។អាជ្ញាធរ​បន្តថា បើ​ទោះ​បី​ជា​យ៉ាងណា អាជ្ញាធរ​ត្រូវ​តែ​ប្រឆាំង​ចំពោះ​អំពើ​រំលោភ​បំពាន​ប៉ុនប៉ង​យក​ទី​បុរាណ​ដ្ឋាន​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​ការពារ​ជា​ដាច់ខាត ហើយ​ឈ្មោះ ឃន់ សុខន ដែល​ធ្វើ​ម្ដង​ជា​ពីរ​ដង​នេះ គឺ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​មរតក​នៃ​បេតិកភណ្ឌ។ ​​សូម​បញ្ជាក់​ថា ទី​បុរាណ​ដ្ឋាន​ត្រពាំង​ហែ​ផ្កា មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០​ទៅ៦០ម៉ែត្រ។ទោះជាមានការលើកឡើងរបស់អាជ្ញាធរយ៉ាងនេះក្តី ម្ចាស់ដីលោកឃន់ សុខន បានឲ្យដឹងថា ដីនេះជាដីកេរដូនតារបស់លោកដែលបានបន្សល់ទុកជាយូមកហើយ ដែលមានចំងាយប្រមាណជាជាង២០គីឡូមែត្រ ពីតំបន់អង្គរ និងកាន់កាប់មុនការបង្កើតអាជ្ញាធរអប្សរា ទៅទៀត។លោកបន្តថា ពីមុនគាត់ធ្វើរបងថ្ម ត្រូវអាជ្ញាធរអប្សរា វាយកម្ទេចចោល តែដល់ពេលធ្វើរបងក្រាក់ដាក់សំណាញ់ការពារដដំណាំ ក៏ត្រូវអាជ្ញាធរអប្សរា មកវាយកម្ទេចម្តងទៀត និងដកដំណាំរបស់គាត់អស់តែម្តង។បញ្ជាក់(ការវាយកម្ទេចនេះគឺម្ចាស់ដីបានយល់ព្រមរុះរើរបងដោយខ្លួនឯងរួចរាល់ហើយ តែមិនទាន់ដល់ថ្ងៃផងក៏មកមុនថ្ងៃតែម្តង)។លោកបន្ថែមថា លោកឈប់ហាមឃាត់ទៀតហើយ​ តែក៏សូមមើលផ្ទះនៅជិតតំបន់អង្គរដែលកំពុងរីកស្គុះស្គាយដូចផ្សិតនោះផង។លោកសំណូមឲ្យអាជ្ញាធរអប្សរា​ បន្តគ្រប់គ្រងតំបន់បិតិកភណ្ឌ ឲ្យមានតម្លាភាព និងសូមយោគយល់ដល់ធម្មជាតិផង ព្រោះប្រឹកមិញនេះសូម្បីតែដើមឈើពណ៌បៃតងក៏ត្រូវដកចោល​យ៉ាងព្រៃផ្សៃផងដែរ។ទោះជាយ៉ាងនេះក្តី ពលរដ្ឋនិងអ្នកស្រុកបានសម្តែងការហួសចិត្ត និងនិយាយថា ពួកបានត្រឹមតែឈរមើល​សកម្មភាពទាំងនេះតែប៉ុណ្ណោះមិនលូកដៃនោះទេ៕នាគព័ន្ធ ...

ប្រទេសថៃ៖ យោងតាមសារព័ត៌មាន នសប្រទេសថៃ​បានឲ្យដឹងនៅថ្ងៃទី៣១នេះថា រដ្ឋាភិបាលថៃបានសម្រេចពន្យារពេល ការទិញនាវាមុជទឹកចំនួនពីរគ្រឿងបន្ថែមពីចិន ដែលមានតម្លៃ ៧២៤លានដុល្លារ បន្ទាប់ពីប្រជាជនថៃបានបង្ហាញការខឹងសម្បារ របស់ពួកគេជុំវិញគម្រោងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។ នៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៥ ថៃបានក្លាយជាប្រទេសដំបូងគេ ដែលទិញបរិក្ខាយោធាជើងទឹកពីប្រទេសចិន ហើយការចរចាបានបញ្ចប់ជាស្ថាពរកាលពីឆ្នាំ២០១៧ ជាមួយការទិញនាវាមុជទឹកចំនួន ០៣គ្រឿង ក្នុងនោះមួយគ្រឿងដំបូងត្រូវគេរំពឹងថា នឹងប្រគល់ឲ្យមកដល់ដៃថៃនៅឆ្នាំ២០២៣។ ដោយឡែក ការបញ្ជាទិញនាវាមុជទឹកបន្ថែម ០២គ្រឿងទៀតពីចិន ក្នុងតម្លៃ ២២.៥ពាន់លានបាត ឬស្មើនឹង ៧២៤លានដុល្លារ ទើបតែត្រូវបានអនុគណៈកម្មាធិការ នៃសភាថៃអនុម័តយល់ព្រម នៅកំលុងខែសីហា ឆ្នាំ២០២០នេះប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កឲ្យមានការរិះគន់ ដោយការមិនពេញចិត្តពីសំណាក់ប្រជាជន ព្រោះប្រទេសថៃពេលនេះ កំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ដែលបង្កឡើងដោយ COVID-19។ យោងតាមលោកអ្នកនាំពាក្យរដ្ឋាភិបាលថៃ អានុឆា ភូរ៉ាផាត់ឆៃស្រ៊ី (Anucha Burapachaisri) នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឲ្យយោធាជើងទឹកពន្យារពេល ក្នុងការទិញនាវាមុជទឹកបន្ថែមពីរគ្រឿងពីចិន ហើយខាងយោធានឹងជួបចរចាជាមួយចិន ដើម្បីសុំការពន្យារពេល ០១ឆ្នាំ។ គួរជម្រាបថា សម្រាប់ត្រីមាសទី ២ នៃឆ្នាំ២០២០នេះ សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ១២.២ភាគរយ ...

អន្តរជាតិ៖នាវាពិឃាដអាមេរិកមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាលើកទី ២ ក្នុងរយៈពេលពីរសប្ដាហ៍ ចំពេលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងបង្កើនវត្តមានយោធា និងសមយុទ្ធនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ បើតាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ កោះតៃវ៉ាន់មិនបានបញ្ជាក់ពីឈ្មោះ នាវាពិឃាដអាមេរិកខាងលើនេះឡើយ ដោយគ្រាន់តែប្រាប់ឱ្យដឹងថា នាវាពិឃាដនោះបានធ្វើបេសកកម្មជាធម្មតា ហើយស្ថានភាពជារួម ក៏ស្ថិតនៅក្នុងភាពប្រក្រតីផងដែរ។ សហរដ្ឋអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយ ទៅនឹងការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់ ខណៈសកម្មភាពបែបនេះ ជារឿយៗតែងតែបង្កឱ្យចិនខឹងសម្បារ និងបង្កភាពតានតឹងកាន់តែខ្លាំង។ គួរជម្រាបថា នាវាពិឃាដបំពាក់មីស៊ីលអាមេរិកឈ្មោះ USS មូស្ទីន (USS Mustin) បានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់ម្ដងរួចហើយ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ ដោយត្រូវបានចិនចាត់ទុកថា ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់៕ ...

សៀមរាប៖កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចាប់ខ្លួនជនជាតិបរទេសចំនួន២នាក់​ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសចំនួន២នាក់ ត្រូវបានកម្លាំងនករបាលឃាត់ខ្លួន​ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន)។ ជនបរទេសទាំងពីរនាក់នេះមានឈ្មោះ ៖ ១-VOLODYMYR BEHAL ភេទប្រុស អាយុ៣៦ឆ្នាំ​ ជនជាតិ អ៊ុយក្រែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បម្រើការងារតាមប្រព័ន្ធអុិនធើណិត ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តព្រះសីហនុ។នៅថ្ងៃទី ០៧-០៦-២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នឹងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ០១ឆ្នាំ ពីបទ អំពើលួចនិងចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ។ក្រោយពីអនុវត្តទោសចប់ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីរកលិខិតឆ្លងដែន តែរកមិនឃើញ រហូតដល់ថ្ងៃទី០១-០៨-២០២០ ក៍ធ្វើដំណើរមកកាន់ខេត្តសៀមរាបតែម្តង។ ២-SERGY PODOSYN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិរុស្សុី គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧ តាមច្រកមិនចាំ ដោយធ្វើដំណើរពីប្រទេសថៃ មកស្នាក់នៅខេត្តព្រះសីហនុ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ក៏បានផ្លាស់មកស្នាក់នៅខេត្តសៀមរាប។កាលពីខែកក្កដា ឆ្នាំ២០២០ បានប្រគល់លិខិតឆ្លងដែនឲ្យទៅបុរសជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ យកទៅបន្តសុពលភាពទិដ្ឋាការស្នាក់នៅ។ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់ទទួលបានលិខិតឆ្លងដែនវិញទេ ហើយក៏មិនអាចទំនាក់ទំនងទៅបុរសនោះបានដែរ។បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី៕s.r ...

សៀមរាប៖កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០​ លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ និងជាតំណាងលោកចៅសង្កាត់ជ្រាវ​ ដោយមានការចូលរួមពីលោកមេភូមិក្រសាំង បានចលនាប្រជាពលរដ្ឋ និងដឹកនាំក្រុមការងារភូមិចុះពិនិត្យ មើល​ការ​ដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែមាន ប្រវែង២៥០ ម៉ែត្រដែលរងការខូចខាត​ បង្ករការលំបាកដល់ការធ្វើដំណើរ ស្ថិត​ក្នុងភូមិក្រសាំង សង្កាត់ជ្រាវ​ ​ក្រុង/ខេត្តសៀមរាប​ ។ ផ្លូវមួយខ្សែនេះ​ បានធ្វើការជួសជុល​ដោយប្រើប្រាស់ថវិការអស់ចំនួន១១០០ដុល្លាសហរដ្ឋអាមេរិក បានមកពីការចូលរួមរបស់សប្បុរសជននិងអាជ្ញាធរ ដើម្បីរួមចំណែក សម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​៕ #អរគុណសន្តិភាព ...

សៀមរាប៖រដ្ឋបាលក្រុងសៀមរាប សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​សំណង់​ ឬតូប នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខា រហូតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ សូមធ្វើការរុះរើ​ និងយកចេញ រាល់សំណង់​ ឬតូប ដែលមានផលប៉ះពាល់នៅលើដីសាធារណៈ ទាំងអស់ ដើម្បីរដ្ឋបាលខេត្តសៀមរាប ធ្វើការសាងសង់រៀបចំកែលម្អផ្លូវជាតិលេខ៦ ក្នុងគោលបំណង បង្ករលក្ខណៈងាយស្រួល​ ក្នុងការធ្វើចរាចរណ៍ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ និងលើកកម្ពស់សោភណ្ឌភាពទីក្រុង​ក្រុងសៀមរាប អោយកាន់តែប្រសើរឡើង ។ អាស្រ័យ​ហេតុនេះ​ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត​ តាមសេចក្តីជូនដំណឹងទាំងអស់គ្នា។ ព័ត៌មានលម្អិតសូមអានខ្លឹមសារក្នុងសេចក្តីជូនដំណឹងដែលមានជូនភ្ជាប់នៅខាងក្រោមនេះ៖ ...

សៀមរាប៖កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២០ នេះ​ លោករ៉ែម សារ៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ស្លក្រាម​ និងជា​តំណាងអោយលោកចៅសង្កាត់ស្លក្រាម រួមទាំងលោកមេភូមិធ្លកអណ្ដូង បានសហការណ៍ ជាមួយ​ សប្បុរសជន​ ធ្វើការចែកស្បៀងដល់គ្រួសារប្រជាពលរដ្ឋដែលមានបញ្ហារជីវភាព ចំនួន ១៧០ គ្រួសារ​ រស់នៅក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប ។ អំណោយដែលនាំមក ចែក​ជូន​នេះ​ បានការ​ជួយ​ឧបត្ថម្ភ​ ពីក្រុមគ្រួសារ​ លោកម៉ែន​ សំអាត​ និងភរិយា​ លោកគ្រូទេ​ ប៊ុនធឿន​ និងភរិយា​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងថវិការ០១ម៉ឺនរៀល។ ក្នុងឱកាសនេះ​ តំណាងលោកចៅសង្កាត់​ស្លក្រាម​ ជំនួសមុខ​អោយ បងប្អូនប្រជាពលរដ្ឋ​ បានថ្លែងអំណរអរគុណចំពោះសប្បុរសជន ដែលបានជួយចែករំលែកជួយគ្នាក្នុងគ្រាជួបការលំបាក នឹងបានក្រើន​រំលឹក អោយបងប្អូនប្រជាពលរដ្ឋ​ បន្តយកចិត្តទុក្ខដាក់​ ថែរក្សាសុខភាពអោយបាន ល្អ​ ដោយធ្វើអនាម័យកន្លែងរស់នៅជាប្រចាំ​​ កំចាត់ជម្រកមូសខ្លា ដើម្បីប​ង្ការខ្លួន​ពី​ជំងឺគ្រុនឈាម​ គ្រុនឈិក និង បន្តអនុវត្ត​ វិធានការ​បង្ការទប់ស្កាត់​ ជំងឺកូវីត​១៩ ​របស់ក្រសួងសុខាភិបាល​ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង​ កុំអោយជំងឺកូវិដ១៩ឆ្លងចូលសហគមន៍យើងផងដែរ ៕ ...

សៀមរាប៖វត្តសិរីវង្សកោះកូនសត្វ គឺជាវត្តមួយនៅដាច់ស្រយាល មានចំងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ស្ថិតនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយការខ្វះខាត រូប ព្រះបដិមា សម្រាប់គោរព បូជានៅក្នុងសាលាឆាន់ ព្រះគ្រូចៅអធិការវត្តសិរីវង្សកោះកូនសត្វ បាន បិណ្ឌបាត មកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងចាន់ ប៊ុនហុង ព្រមទាំងសប្បុរសជន បានរួមគ្នាជាវព្រះពុទ្ធរូបមួយអង្គ ទៅតាមសំណើរបស់ព្រះសង្ឃនិងគណៈកម្មការវត្ត។ លោកចាន់ ប៊ុនហុង បានឲ្យដឹងថា ដើម្បីចូលរួមលើកកំពស់វិស័យសាស នា និងទទួលបានបុណ្យកុសល និងដោយមើលឃើញថាវត្តនេះនៅដាច់ស្រយាល ផងនោះ លោកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី ឆឺយ វាសនា ព្រមទាំងបុត្រ ,លោកចាន់ ប៊ុនហុង និងលោកស្រី សាន់ សុភា ព្រមទាំងបុត្រ បានរួមគ្នាជាវព្រះពុទ្ធរូបមួយអង្គ ក្នុងតម្លៃ១២លានរៀលនិងប្រាក់តម្កល់ ជាង១លានរៀល ព្រមទាំងចំណាយក្នុងពិធីហែព្រះបដិមា មកវត្ត និងចំណាយក្នុងកម្មវិធីក្នុងវត្តថែមទៀតផងដែរ។ លោកបន្តថា វត្តកោះកូនសត្វ នេះទើបនឹងកសាងសលាឆាន់រួចនាពេលថ្មីៗនេះ តែព្រះសង្ឃនិងគណៈកម្មាការវត្តមានការខ្វះខាត រូបព្រះបដិមា ដើម្បីគោរពបូជា ក៏បានបិណ្ឌបាត លោកស្នងការរង ...

បាត់ដំបង៖យោងតាមឯកសារ បានឲ្យដឹងថា “ផ្សារធំបាត់ដំបង ឬផ្សារណាត់”​អតីតផ្សារស្វាយប៉ោ នៅក្នុងខេត្តបាត់ដំបង ផ្សារស្ថិត​នៅក្បែរស្ទឹងសង្កែ​ ភាគច្រើនត្រូវបានគេស្គាល់ឈ្មោះថា “ផ្សារណាត់”​សាងសង់ឡើងតាំងពីសម័យកម្ពុជា​ ស្ថិតនៅក្រោមអាណានិគមបារាំង​ ដោយលោក លូវីស ឆូឆុង នៅក្នុងឆ្នាំ ១៩៣៦(តាមអត្ថបទខ្លះថាឆ្នាំ ១៩១២) ហើយត្រូវបានកែលម្អជាថ្មីនៅឆ្នាំ ១៩៣៦-១៩៣៧ ដោយប្រើរចនាបថអាតដេកូ (art deco) ជាម៉ូតអគារពេញនិយមនាសម័យនោះ។ អាគារផ្សារនេះ បែងចែកជាពីរ​ផ្នែក គឺខាងលិច និងខាងកើត ចំណែកចំណុចកណ្ដាលនៃផ្នែកទាំងពីរ គឺមានផ្លូវលេខ ២ កាត់ទទឹងផ្សារ។ ក្រៅពីកន្លែងលក់ដូររបស់អាជីវករគ្រប់ប្រភេទ ផ្សារនេះក៏ជាទីពេញនិយម សម្រាប់ទេសចរដែលចូលចិត្តទស្សនាសំណង់អគារប្រវត្តិសាស្ត្រ​ ផងដែរ។ ផ្សារ​ណាត់ ឬ​ផ្សារ​ធំបាត់ដំបង​ នេះបានរងការឆាបឆេះ នៅវេលាម៉ោ​ងប្រមាណជាង៦ល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ​២០២០នេះ បណ្តាលឲ្យ ខូចខាត​ផ្នែកខ្លះ គួរឲ្យសោកស្តាយបំផុត។ពាក់ព័ន្ធនឹងករណីនេះដែរ កម្លាំងសមត្ថកិច្ចកិច្ចបានប្រឹងប្រែងជួយពន្លត់រហូតរលត់ផងដែរនៅយប់ថ្ងៃដដែលនេះ៕ ...

សៀមរាប៖នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពកាប់ទៅលើឪពុកចុងជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់​ដោយសារមានទំនាស់ជាច្រើនដង។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៨:១០នាទីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានយកកំាបិតតាំងតោ ធ្វើដំណើពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប សំដៅទៅផ្ទះដែលមានតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប។ ពេលទៅដល់ខណៈជនរងគ្រោះកំពុងអង្គុយមិនដឹងខ្លួន ជនសង្ស័យក៏បានស្ទុះទៅកាប់ជនរងគ្រោះជាច្រើនកំបិតាំងតោ បណ្តាលឲ្យរងរបួសក្បាលចំនួន ៣កន្លែង (លើថ្ងាស១កន្លែង, ក្បាលផ្នែកខាងក្រោយ១កន្លែង និង លើត្រជៀកខាងឆ្វេង) និង ដាច់ទងស្លឹកត្រជៀកផ្នែកខាងឆ្វេង ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមមន្ទីពេទ្យឯកជនសឹងរិទ្ធីរ៉េត ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងនគរបាលជំនាញបានចុះដល់មន្ទីរពេទ្យ ជួបបំភ្លឺជាមួយនិងសាច់ញាតិជនរងគ្រោះ និងចុះដល់កន្លែងកើតហេតុ សហការណ៍កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវនិងនំាខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង២១និង០៦នាទី នៅថ្ងៃដដែល។លោកបន្ថថែមថា តាមសាកសួរជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះខាងលើ ហើយខ្លួនធ្លាប់មានទំនាស់ជាមួយឪចុងរូបនោះតាំងពីខ្លួនមានអាយុ ១២ឆ្នាំ ...