HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

អន្តរជាតិ៖យោងព័ត៌មានប្រតិកម្មរហ័ស បានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែសីហាថា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ចិនក្នុងសមុទ្រចិនខាងត្បូងកំពុងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់។ ដោយអះអាងចំពោះរបាយការណ៍ដែលថាកងកម្លាំងទីក្រុងប៉េកាំងបានបាញ់មីស៊ីលផ្លោងរហូតដល់ទៅ៤គ្រាប់អំឡុងពេលធ្វើសមយុទ្ធយោធានៅជុំវិញប្រជុំកោះ Paracel នោះ មន្ទីរបញ្ចកោណបាននិយាយថា ទង្វើនេះបានធ្វើឲ្យមានចម្ងល់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនកាលពីឆ្នាំ២០០២ក្នុងការចៀសវាងសកម្មភាពបង្កហេតុ។ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពរបស់ចិនរួមទាំងការធ្វើតេស្តមីស៊ីលផងដែរនោះបានធ្វើឲ្យអស្ថិរភាពបន្ថែមទៀតចំពោះស្ថានភាពនៅសមុទ្រចិនខាងត្បូង”។ សេចក្តីថ្លែងការណ៍និយាយថា សមយុទ្ធបែបនេះក៏រំលោភលើការប្តេជ្ញាចិត្តរបស់ចិនក្រោមសេចក្តីប្រកាសឆ្នាំ២០០២ស្តីពីការប្រព្រឹត្តិរបស់ភាគីនានាក្នុងសមុទ្រចិនខាងត្បូងដើម្បីចៀសវាងសកម្មភាពដែលធ្វើឲ្យស្មុគស្មាញឬបង្កើនជម្លោះនិងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពផងដែរ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានដំឡើងទីតាំងយោធានៅលើថ្មប៉ប្រះទឹកដែលមានជម្លោះជាច្រើនក្នុងសមុទ្រចិនខាងត្បូងដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើតំបន់ភាគច្រើនប្រឆាំងនឹងការទាមទារទឹកដីដោយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងកោះតៃវ៉ាន់។ មន្ទីរបញ្ចកោណនិយាយថា​ សមយុទ្ធយោធា Xisha របស់ចិនថ្ងៃទី២៣ដល់២៩ខែសីហានៅក្បែរប្រជុំកោះ Paracels គឺជាសកម្មភាពចុងក្រោយរបស់ចិនក្នុងការអះអាងការទាមទារដែនសមុទ្រខុសច្បាប់និងធ្វើឲ្យអន្តរាយដល់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន៕ ...

សុខភាព៖ក្រពះ-ពោះវៀន​យើង​ម្នាក់ៗ​មាន​នាទី​សំខាន់ ហើយ​វា​ក៏​មមាញឹក​នឹង​ការ​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ដើម្បី​បញ្ចេញ​មក​ក្រៅ​វិញ​ដែរ។ ដូច​នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ដល់​ក្រពះ-ពោះវៀន​ដែរ បើ​មិន​អ៊ីចឹង​ទេ វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​ដូច​ជា មហារីក​ក្រពះ ឬ​ពោះ​វៀន​បាន។ ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺថ្លើម ​ក្រពះ និង​ពោះ​វៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ក្រពះ ពោះ​វៀន​របស់​យើង​ម្នាក់ៗ ទាម​ទារ​ឲ្យ​មាន​ការ​ថែ​ទាំ​ដូច​សរីរាង្គ​ដទៃ​នៃ​រាង​កាយ​ដែរ ហើយ​ចំពោះ​សរីរាង្គ​២នេះ អាហារ​ដែល​យើង​ជ្រើស​រើស​ដាក់​ចូល​មាត់ ​គឺ​វា​សំខាន់​ណាស់ ដើម្បី​ជួយ​ថែ​ក្រពះ​ ពោះវៀនឲ្យ​មាន​សុខភាព​ល្អ ជាពិសេស គឺ​បន្លែ ផ្លែ​ឈើ​ធម្មជាតិ​ស្រស់ៗ។ លោក​បន្ត​ថា ចំណែក​ពពួក​អាហារ​ដែល​មិន​ល្អ ហើយ​អំណោយ​ផល​ដល់​ការ​កើត​ឡើង​នៃ​ជំងឺ​មហារីក​ក្រពះ ឬ​មហារីក​ពោះ​វៀន​នោះ​គឺ ការ​ញ៉ាំ​សាច់​ច្រើន​ពេក (សាច់​ក្រហម…)។ “ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ជឿន​លឿន សម្បូរ​អ្នក​ឈឺ​មហារីក​ពោះ​វៀន ដោយ​សារ​ប្រទេស​គេ​សម្បូរ​សាច់​ញ៉ាំ​ច្រើន ដូច​ជា steak អ៊ីហ្នឹង។ រីឯ ស្រុក​ដែល​មិន​សម្បូរ​សាច់ ញ៉ាំ​តែ​បន្លែ ផ្លែ​ឈើ ដូច​នេះ មិន​សូវ​សម្បូរ​មហារីក​ពោះ​វៀន​កើត​ឡើង​ទេ”។ បើ​ទាក់​ទង​នឹង​មហារីក​ក្រពះ ច្រើន​កើត​ឡើង​ដោយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ ឬ​អាហារ​ដែល​យើង​តែង​ប្រឡាក់​គ្រឿង​ទុក​​មាន​ដូច​ជា ត្រី​ងៀត ផ្អក ប្រហុក ជាដើម។ ហើយ​អាហារ​ផ្សែង​ដូច ត្រី​ឆ្អើរ និង​ការ​ញ៉ាំ​សាច់​ច្រើន ក៏​ជា​កត្តា​មួយ​អំណោយ​ទៅ​ដល់​ការ​កើត​ជំងឺ​មហារីក​ក្រពះ-ពោះ​វៀន។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ក្រពះ-ពោះវៀន​យើង​ត្រូវ​ការ​បន្លែ ...

ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ ចុះពិនិត្យទីតាំងអភិរក្ស និងទស្សនាសត្វស្លាបនៅទួលពាន់តាឡី តំបន់បឹងស្នេហ៍ក្នុងភូមិ សាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួប សំណេះសំណាលជាមួយតំណាងរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋានដែលពាក់ ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែលមានសក្តានុពលធម្មជាតិ ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាម កំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល កំពុងស្នាក់នៅ នៅតាមព្រៃលិចទឹក ព្រៃល្បោះនិងទទួលបានការថែទាំឃ្លាំមើល ពីប្រជា សហគមន៍នៅក្នុងមូលដ្ឋាន។ ប្រភពដដែលបន្តថា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍ តំបន់បឹង ស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍ មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ ដីសើមនេះ។ នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងភូមិសាស្រ្ត តំបន់ទួលពាន់តាឡី តំណាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានបង្ហាញអំពីវឌ្ឍនភាព នៃការដាក់តំបន់ដីសើមបឹងស្នេហ៍-ទួលពាន់តាឡី និងចូលរួមក្នុងការអភិរក្សជា ...

សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនផែននគរបាលព្រហ្មទណ្ឌខេត្តសសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងបង្ការ បង្ក្រាបបទល្មើស លួចឆក់ប្លន់ និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ ដែលមានកាចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌលោកអធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍ទាំង១២ ក្នុងក្រុងសៀមរាប។សូមជូនពរជនរួមជាតិមានសុខភាពល្អ ជោគជ័យការងារ និងចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕ ...

សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនផែននគរបាលព្រហ្មទណ្ឌខេត្តសសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងបង្ការ បង្ក្រាបបទល្មើស លួចឆក់ប្លន់ និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ ដែលមានកាចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌលោកអធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍ទាំង១២ ក្នុងក្រុងសៀមរាប។សូមជូនពរជនរួមជាតិ មានសុខភាពល្អ ជោគជ័យការងារ និងចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕ ...

អន្តរជាតិ៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់ ៕ ...

សៀមរាប៖លោកវរសេរនីយ៍ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៧នេះថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានសហការគ្នាជាមួយម្ចាស់ម៉ូតូដេញតាមឃាត់ខ្លួនចោរស្រីម្នាក់ និងបន្តពន្លាតតាមចាប់បានបក្ខពួកម្នាក់ទៀតយកមកសួរនាំ។ ការបង្ក្រាបនេះករណីទីមួយធ្វើឡើងនៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក និងបន្តចាប់ជនសង្ស័យបក្ខពួកបានម្នាក់ទៀតនៅព្រឹកថ្ងៃទី២៧ខែសីហា ក្នុងភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប។លោកបន្តថា នៅវេលាម៉ោង ១៨និង០០ នាទីថ្ងៃទី២៦ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានចុះស្រាវជ្រាវបង្ក្រាបករណីអំពើលួច(ម៉ូតូ)០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ ២០១១ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប ១L-៦២៩២ មានលេខតួនិងលេខម៉ាស៊ីនៈ ០១៣៦០១៧។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង ឌីណា ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០។លោកបន្តថា ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ការីម រ៉ូស្នា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅពុំពិតប្រាកដ។ ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ...

សៀមរាប៖កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអនុវត្តរើការ៉ូឡា និងដកដើមឈើ នៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដល់ភ្លើងស្ដុបសុខាអង្គរក្រុងសៀមរាប ដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ និង ធានាសុវត្ថិភាពចរាចរណ៍ ផ្លូវនេះនៅចុងឆ្នាំ២០២០នេះ ដែលជាជំនួយរបស់គម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB )។ ការរៀបចំសាងសង់ផ្លូវនេះដែរ ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរទៅមក ក៏ដូចជារៀបចំសោភ័ណ្ឌភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។ មកដល់ថ្ងៃនេះអាជ្ញាធរខេត្ត ក៏បានបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វើការរុះរើបង្គោលបំភ្លឺ គាស់កម្រាលការ៉ូឡា តាមចិញ្ចើមផ្លូវ និង ធ្វើការគាស់ដើមឈើផ្កាលម្អតាមដងផ្លូវ ដើមី្បយកទៅរក្សាទុក សម្រាប់ធ្វើការដាំឡើងវិញផងដែរ។ សូមបញ្ជាក់ផងដែរថា ផ្លូវនេះ នឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានប្រវែងបណ្តោយសរុប ៥៨០០ម៉ែត្រ ទទឹងសរុប ២៩ម៉ែត្រ ហើយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ ផ្លូវថ្មើជើងទទឹងសរុប ៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹង ២ម៉ែត្រផងដែរ។ សូមបញ្ជាក់ថាតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងារ និងគោលការណ៍ដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារការកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយក្នុងខេត្ត។ អាស្រ័យដូចបានជំរាបខាងលើនេះសូមបងប្អូនសាធារណជនដែលធ្វើចរាចរណ៍ក្នុងតំបន់ដែលកំពុងអនុវត្តការងារមេត្តាអធ្យាស្រ័យ និងយោគយល់ ដោយក្តីដោយអនុគ្រោះ៕ ...

សៀមរាប៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបមានពិធីសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការបម្រើការងារ នៅមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងព្រះធម្មកវិវង្ស នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត គណៈមហានិកាយ ដោយមានអញ្ជើញចូលរួម ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា នឹងលោកស្រីប្រធានមន្ទីរជំនាញ មន្រ្តីពាក់ព័ន្ធទាំងអស់។ លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើមតិស្វាគមន៍ និងបានបញ្ជាក់អំពីស្ថានភាពខេត្តរួចមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានបង្ហាញពីការគាំទ្រ និង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដែលបានខិតខំបំពេញការងារ និងភារកិច្ច ...

កោះកុង៖នៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។ លោកឧត្តមសេនីយ៍ទោ គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តកោះកុង៕ ...