HOT

លោកប៊ឹប ប៊ី ព្រមទាំងសប្បុរសជន បាននាំយកអំណោយទៅជូនសមត្ថកិច្ចនិងគ្រូពេទ្យដែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាខ្នារ

សៀមរាប៖កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ លោកប៊ឹប ប៊ី ព្រមទាំងសប្បុរសជន បាននាំយកអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅជូនសមត្ថកិច្ចនិងលោកគ្រូ អ្នគ្រូពេទ្យ ដែលកំពុងធ្វើយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាខ្នារ ក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកប៊ឹប ប៊ី បានឲ្យដឹងថា ដោយមានការស្នើសុំពីអាជ្ញាធរសង្កាត់ជ្រាវ និងលោកបានមើលឃើញនូវការខ្វះខាតគ្រឿងភេសជ្ជៈ និងសម្ភារៈដែលគ្រូពេទ្យត្រូវការប្រើប្រាស់ក្នុងយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ លោកក៏បានគៀងគ សប្បុរសជន បានថវិកាមួយចំនួនយកទៅជូនបងៗសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូពេទ្យដោយផ្ទាល់តែម្តង។លោកបន្ថែមថា សប្បុរសជនដែលបានជួយឧបត្ថម្ភមានឈ្មោះដូចខាងក្រោម៖ -លោកប៊ឹប ប៊ី ២៥០ដុល្លារ -លោកសើ វណ្ណដា និងភរិយា ១០០ដុល្លារនិងម៉ាស់១កេះធំ -លោកសុន វុទ្ធី ៥០ដុល្លារ -លោកពត ចន្ទ័ឧត្តម ៣០ដុល្លារ -លោកសុខ ប៊ុណ្ណារ៉ា ៤០ដុល្លារ -លោកស៊ុន ដាវីត ទឹកសុទ្ធ១០០យួ,អ្នកលក់ថ្នាំពេទ្យក្រុងសុវណ្ណ ម៉ាស់១កេះធំ -លោកម៉ៅ. ដារិទ្ធ២៥ដុល្លារ -លោកណារ៉ា ម៉ាស់១០ប្រអប់ -លោកតាត ណម ចៅសង្កាត់រងទី២ ទឹកបរិសុទ្ធ ២៥០យួ-ក្រុមហ៊ុនទឹកបរិសុទ្ធ PRO VIDA ២០កេះ។ការចុះជួយនេះគឺដើម្បីរួមចំណែកទ្រទ្រង់ដល់សមត្ថកិច្ចនិងលោកគ្រូ អ្នកគ្រូពេទ្យដែលកំពុង ធ្វើយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួលមិនមានការខ្វះខាត។
ក្នុងនោះដែរសមត្ថកិច្ចនិងលោកគ្រូ អ្នកគ្រូពេទ្យ បានថ្លែងអំណរគុណចំពោះលោកប៊ឹប ប៊ី និងសប្បុរសជន ជាពិសេសលោកគង់ ប៊ឹប ចៅសង្កាត់រងទី១ ដែលបានខ្នះខ្នែងស្វែងរកជំនួយពីសប្បុរសជនមកជួយដល់កងកម្លាំងក៏ដូចជាគ្រូពេទ្យដែលកំពុង ធ្វើយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនៅសាលបឋមសិក្សាខ្នារ នេះផងដែរ៕ដោយ៖សៀមរាបថែមស៍