HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ដូចការព្រៀងទុក លោកឧត្តមសេនីយ៍ត្រីតេង ច័ន្ទណាត ត្រូវបានថ្នាក់ដឹកនាំប្រកាសឡើងជាស្នងការនគរបាលខេត្តសៀមរាបនៅព្រឹកនេះហើយ!

សៀមរាប៖នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។បន្ទាប់ពីលោកស្នងការចាស់នឹងស្នងការថ្មីឡើងអានរបាយការណ៍និងប្តេជ្ញាចិត្តជូនថ្នាក់ដឹកនាំជ្រាបរួចមក ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានមតិសំណេះសំណាលនិងកោតសរសើរដល់លោកស្នងការចាស់ដែលចូលនិវត្តន៍ដែលបានប្រឹងប្រែងបំពេញការបានល្អនិងរួមចំណែកជួយទប់ស្កាត់កូវីដ.១៩។ឯកឧត្តមអភិបាលខេត្តបន្តថា លោកស្នងការថ្មីត្រូវបន្តអនុវត្តន៍ការងារប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលការដែលប្រមុខថ្នាក់ដឹកនាំប្រគល់ជូននេះ។ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានមានមតិសំណេះសំណាលនឹងក្រើនរម្លឹកការងារមួយចំនួនដល់លោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្មី អោយបន្តអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត។ ក្នុងនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗ​អោយបានល្អ និងត្រូវចូលរួមទប់ស្កាត់នៃការរាលដាលនៃជម្ងឺកូវីដ.១៩ជាមួយអាជ្ញាធរ​ដើម្បីឲ្យមានការថយចុះនៃការឆ្លងមកវិញ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕ ដោយ÷ ភារះ