HOT
អាជីវករផ្សារាត្រីឃ្យុងយូសៀមរាបនាំគ្នាតវ៉ារឿងកាត់បន្ថយទំហំតូបខណៈអាជ្ញាធរកំពុងវាស់វែងបើកអោយដំណើរការលក់ដូរឡើងវិញឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ពិធីប្រកាសតែងតាំងអធិការស្រុកអន្លង់វែងថ្មីក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ដឹកនាំសមាជិក នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនស្នងការដ្ឋាននគបាលខេត្តសៀមរាបលោកអធិការស្រុកប្រាសាទបាគង ច្រានចោលបណ្តឹងអនាមិក ដែលចោទថា ពុករលួយ និងបក្សពួកនិយម

លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ​ (ច.យ.ក.១៥៧)​ ខេត្តសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសំរន់របស់សមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ក្រុងសៀមរាប ជូនដល់លោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកការិយាល័យអន្តរាគមន៍ និងវរសេនីយ៍ទោ នួន សារុន ជានាយការិយាល័យអន្តរាគមន៍ខេត្តសៀមរាប ដើម្បីបែងចែកដល់កងកំលាំងក្រោមឱវាទដែលអន្តរាគមន៍ និងប្រចាំការនៅតំបន់ក្រហម។

បន្ទាប់មកលោក សន សុខហេង បានដឹកនាំសមាជិកបន្តនាំយកអាហារសំរន់ទៅផ្តល់ជូនកងកំលាំងដែលយាមប្រចាំការតាមគោលដៅនីមួយៗ ដោយមានការចូលរួមពីលោក មាស ផានិត ប្រធានផ្នែកបុគ្គលិក នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ខេត្តសៀមរាប។

– គោលដៅទី១: មុខព្រះរាជតំណាក់ សង្កាត់ស្វាយដង្គំ

– គោលដៅទី២: ផ្សារចាស់ សង្កាត់ស្វាយដង្គំ

– គោលដៅទី៣: ច្រកចុងកៅស៊ូ (ផ្លូវជាតិលេខ៦) សង្កាត់ស្លក្រាម

– គោលដៅទី៤: ភូមិបឹង (ច្រកក្រវ៉ាត់ក្រុងទី១) សង្កាត់ជ្រាវ

– គោលដៅទី៥: ភូមិខ្នាចាស់ (ផ្លូវជាសុីម) សង្កាត់ជ្រាវ+អាហារសំរន់ដែលត្រូវប្រគល់ជូនសរុបរួមមាន៖

១.នំបុ័ងប៉ាតេ​ ៦០នំ

២.ទឹកក្រូច​ ១០កេស

៣.មី​ ៦កេស

៤.ធូបមូស​ ៥០កញ្ចប់

៥.ទឹកសុទ្ធ​ ៥កេស

៦.ទឹកបរិសុទ្ធហេងដានីអង្គរវ័តធើ​ ១៥០យួរ

ក្នុងនោះផងដែរលោក សន សុខហេង បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើ ពីថ្នាក់ដឹកនាំ សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ(៣កុំ ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។