HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

នគរបាលហៅស្ត្រីម្នាក់មកសួរនាំករណីប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី

 

សៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩នឹង១០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកបំភ្លឺពាក់ព័ន្ធនឹងករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។ ក្រោយពីសាកសួរ ឈ្មោះ ចិក ស្រីយ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅក្នុងអំឡុងឆ្នាំ២០១២ ខ្លួនបានទៅទិញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន០១កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ៥០០០០រៀល និងកាត់ឯកសណ្ឋានពេទ្យ ចំនួន០១កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ៦០០០០រៀល ដើម្បីយកមកថ្វាយគ្រូ (ដាក់លើអាសនៈ) ។ លុះនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ដែលត្រូវជាកូនសិស្សរបស់ខ្លួន បានប្រារព្ធធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេងមកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួនសរុបមានគ្នាចំនួន១០នាក់ ឲ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ។ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពាក់ឯកសណ្ឋានមន្រ្ដីនគរបាលជាតិរាំថ្វាយចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១៨:០០នាទី ដល់វេលាម៉ោង២២:០០នាទី និង លើកទី២ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១២:០០នាទី ដល់វេលាម៉ោង១៩:០០នាទី ទើបចប់។ ក្រោយពីសាកសួរត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចយើងបានដកហូតឯកសណ្ឋាននគរបាលជាតិ និងធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាព ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀកពាក់រាំក្នុងពិធីឡើងគ្រូ ឬបួងសួងបំពេញបារមីតទៅទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់ ដែលនិយមតាមដាន និងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក មេត្ដាជ្រាប ៕ដោយ៖នារី