HOT
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដំណើរទៅមើលកសិដ្ឋានចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារកម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ីជនជាតិចិន និងខ្មែរ០២កន្លែង ល្មើសវិធានរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលគ្រូបោក១គ្រួសារ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួន ពីបទឆបោកប្រាក់ជាង៦០លានរៀល

សមត្ថកិច្ចខេត្តសៀមរាប នាំខ្លួននិពន្ធនាយក កាសែតអង្គរធូដេ មកសួរនាំករណីផ្សាយព័ត៌មានមិនពិត

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងនៅមុននេះបន្តិចថា ដោយអនុវត្តន៍តាមបទបញ្ជារលោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នាវេលាម៉ោង ១៧និង៣៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះទៅចំនុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនជាតិចិន ម្នាក់ឈ្មោះ SHEN KAIDONG ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរជានិពន្ធនាយក កាសែតអង្គរធូដេ មកសាកសួរពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ។

   សូមរម្លឹកថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់អង្គរធូដេ ជារឿងផ្តេសផ្តាស។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។លោកស្រី បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា។

   បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងបន្តការសួរនាំទៅលើអ្នកកាសែតរូបនេះ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕ដោយ៖វាយោ