HOT
បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់បែកបង្កៃដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណចងជាប់នឹងទ្រូដាក់ត្រីរបស់គាត់ ត្រង់ចំណុចវាលគោកយាង ក្នុងស្រុកក្រឡាញ់មន្ទីរជំនាញ៖ការធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ និងការចាក់វ៉ាក់សាំង ជាវិធានការសំខាន់បំផុតសម្រាប់ការចិញ្ចឹមសត្វ ជាពិសេសនៅរដូវវស្សាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩បុរសជាប្តីរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរបួសធ្ងន់លោក សន សុខហេង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ(ច.យ.ក.១៥៧)​ ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នាំយកអាហារសម្រន់ជូនលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងខេត្តសៀមរាប

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគំរោងសាងសង់វេទិការ និង សាលាដំណាក់ នៅតំបន់ប្រវត្តិសាស្ត្រ នៃទិវាចងចដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ ) (តំបន់ X ១៦) ស្ថិតភូមិចង្គំទី១ ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងគម្រោងនេះក៏មានសាងសង់ទីតារាងកីឡាបាល់ទាត់ និង ស្រះទឹកផងដែរ។ ...

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាព។ អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំព្រឹកនេះ មានសមាសភាព ឯឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯឧ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯឧ ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ...

សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបសហការ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប តាមវែកមុខជនសង្ស័យបានចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនិងករណីអំពើឃាតកម្មគិតទុកជាមុន (កាប់ដោយដាវកែឆ្នៃ) នៅចំណុចមុខសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុង.ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃ្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន (កាប់ដោយដាវកែឆ្នៃ) នៅចំណុចមុខសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ កម្លាំងនគរបា លព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវតាមវែកមុខឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់។ក្នងនោះខាងនគរបាលឃាត់ខ្លួនបាន៤នាក់ ឯកម្លាំងនគរបាលឃាត់ខ្លួនបាន៤នាក់។លោកបន្តថា ជនសង្ស័យទាំង៤នាក់រួមមាន៖១.ឈ្មោះ ត្រា ច័ន្ទបណ្ទិត ហៅ ត្រេន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិមណ្ឌល៣ សង្កត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ២.ឈ្មោះ ឌឿន ដេកា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កាប់ជ្រូក រស់ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ៣.ឈ្មោះ សុក ថាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ សិស្ស រស់ភូមិប្រាសាទចារ ឃុំដូនកែវ ...

សៀមរាប៖នគរបាលស្រុកពួកបានចាប់ខ្លួនលើជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា រាយខ្សែភ្លើងនៅតាមវាលស្រែឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់និងសន្លប់ម្នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២១ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ៃ យឿត អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (រាយខ្សែភ្លើងឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់អ្នកដ៏ទៃ) ខាងលើ បានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួនទៅដីស្រែកើតហេតុដែលនៅទិសខាងលិចចម្ងាយប្រហែល៧០ម៉ែត្រ និងតភ្ជាប់ដោយខ្សែលួសហុមព័ទ្ធដីធ្វើស្រែរបស់ខ្លួននោះ ដើម្បីដាក់ជាអន្ទាក់ឆក់សត្វកណ្ដុរ បណ្ដាលឲ្យឆ្លងឆក់លើជនរងគ្រោះ២នាក់បងប្អូនបង្កើត។ទី១,ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឲ្យស្លាប់ ទី២,ឈ្មោះ ភួន ភិត ហៅចិន ភេទប្រុសអាយុ២១ឆ្នាំ បណ្ដាលឲ្យរងរបួស(សន្លប់)ពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពួកគាត់កំពុងដើរលើឆ្លុះបាញ់សត្វក្នុងបរិវេណដីស្រែនោះ ។ក្រោយទទួលសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនឈ្មោះ យ៉ៃ យឿត មកធ្វើការសួរនាំគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពតបណ្ដាញចរន្តភ្លើងអគ្គិសនីជុំវិញដីស្រែរបស់គេ បណ្ដាលឲ្យឆក់លើជនរងគ្រោះទាំងពីរនាក់ ស្លាប់នឹងរងរបួសប្រាកដមែន។ សមត្ថកិច្ច ពិនិត្យសាកសពជនរងគ្រោះឈ្មោះភួន ផង់ ឃើញមានស្លាក ស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ។ ...

សៀមរាប៖កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងកម្លាំងនគរបាលស្រុកពួក បានឃាត់រថយន្តកូរ៉េដឹកទាចំនួន២គ្រឿងបង្កប់ឈើគ្រញូងបម្រុងលោតឆ័ត្រ។ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ប្រតិបត្តិការបង្ក្រាបនេះដោយមានបទបញ្ជារពីឯកឧត្តម ទៀ​សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី​ម៉ក់ ធារ៉ា ​ស្នងការរងទទួលការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងលោកវរសេនីយ៍ឯកជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉េង​សំណាង នាយរងការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងកម្លាំងអធិការនគរបាលស្រុកពួក។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានសហការគ្នាបង្ក្រាប រថយន្តដឹកទា ចំនួន២គ្រឿងមានបង្កប់ឈើគ្រញូង(ជាក្រាក់គ្រញូង)ចំនួន៣៣ ដុំ ទម្ងន់៦១១គីឡូក្រាម ស្មើ០,៥០៩ ម៉ែត្រត្រីគុណផ្ទុកលើរថយន្តចំនួន២គ្រឿង ១, ម៉ាកហ៊ីយិនដាយ មួយតោនកន្លះព៌ណខៀវពាក់ស្លាកលេខតាកែវ២A១៤៥៦២,ម៉ាកKIAព៌ណ (ស) ពាក់ស្លាកលេខភ្នំ ពេញ២U៣៣៧០ ។ បើកបរទី១ ឈ្មោះទុយ ប៊ុនហុងភេទប្រុសអាយុ២៤ឆ្នាំទី, ២ ឈ្មោះសល់វី ភេទប្រុស អាយុ៤០ ឆ្នាំ។ បច្ចុប្បន្នវត្ថុតាង បទល្មើសបានយកទៅរក្សាទុកនៅឃុំព្រះ ដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ...

សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងដែលជាជនដៃដល់ចំនួន២នាក់ និងបក្ខពួក៤នាក់ទៀតដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ ។ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ទីតាំងផ្សេងៗគ្នាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នាយអាវុធហត្ថ ម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ករណីក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្តដើម្បីឈានទៅប្រមូលភ័ស្តុតាងបន្ថែមទៀត។ មហាជន បានកោតសរសើរកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។សូមរម្លឹកថា ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕ ...

បន្ទាយមានជ័យ ៖សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃ ០២នាក់ ប្តី-ប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តន៍តាមផែនការរបស់ថ្នាក់លើ ក្នុងវិធានការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿង ញៀន ។ជាក់ស្តែងកាលពីម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្រ្តដល់ចំណុចមុខកាស៊ីណូប៉ារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ បានជួបមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។នគរបាលបានបន្តថា ក្រោយពីសួរនាំឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រួចមកកម្លាំងសមត្ថកិច្ចបានបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចផ្លូវដើមពុទ្ទ្រាភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ១/ឈ្មោះ ច័ន្ទ រចនា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ, ទី/២-ឈ្មោះ នុតថាថៃ ថៃសំរ៉ាន ភេទស្រី ជនជាតិថៃ អាយុ៥៩ឆ្នាំ ...

សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទី នៅខាងកើតផ្សារលើបណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកកន្រ្តកផ្លែឈើ ថវិកា និងមតិផ្តាំផ្ញើសួរសុខទុក្ខរបស់លោកស្នងការ ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីនៃការិយាល័យផ្សព្វផ្សាយអប់រំជូនដល់លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារទុកសម្រាប់សម្រាកបន្ទុកថ្លៃព្យាបាល។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងបានផ្ដាំផ្ញើលោកវរសេនីយ៍ទោ ឲ្យខិតខំយកចិត្តទុកដាក់ព្យាបាលជម្ងឺ និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ ។ ជាចុងក្រោយ លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារបានគោរពថ្លែងអំណរគុណ និងជូនពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: ចំពោះលោកស្នងការនគរបាលខេត្តសៀមរាប ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះមន្ត្រីដែលជួបការលំបាក ...

វៀតណាម៖កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤ករណីដោយធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនដល់១,០០៧នាក់និងករណីសកម្មមាន៤៣៩ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ១១ករណីថ្មីគឺមកពីទីក្រុង Da Nang ភាគកណ្តាល, មួយករណីមកពីខេត្ត Quang Nam ដែលនៅជាប់នោះនិង២ករណីគឺជាករណីនាំចូល។ អ្នកជំងឺកូវីដចំនួន៩នាក់ក៏ត្រូវបានប្រកាសថាបានជាសះស្បើយផងដែរកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះមានម្នាក់នៅមន្ទីរពេទ្យសួតក្រុង Da Nang និងអ្នកនៅសល់គឺនៅមណ្ឌលសុខភាពស្រុក Hoa Vang។ គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដចំនួន១,០០៧ករណីហើយមានអ្នកជាសះស្បើយ៥៤២នាក់និងអ្នកស្លាប់២៥នាក់៕ ...

អន្តរជាតិ៖យោងតាមការចុះផ្សាយរបស់Worldometer បានឲ្យដឹងថា ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២១ ខែសីហានេះ ប្រេស៊ីលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ១២៣៤នាក់ និងមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៤ ៦៨៤នាក់ ហើយឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៩៨១នាក់ និងមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃរហូតដល់ចំនួន ៦៨ ៥០៧នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក ។ សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រនេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ៕ ...