HOT

សៀមរាប៖លោកវរសេនីយ៍ទោ នួន​ ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងសៀមរាបបានឲ្យដឹងថា នៅក្នុង រយៈពេលជិត១ឆ្នាំមកនេះកម្លាំងនគរបាលចំណុះឲ្យអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ បានចំនួន១១នាក់និងដកហូតម៉ូតូ ចំនួន១៦គ្រឿង និងបង្ក្រាបករណីមួយចំនួនទៀតផងដែរ ក្នុងនោះសមត្ថកិច្ចបានស្នើឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នទ្រព្យផ្សេងៗបន្ថែមទៀត។លោកបន្តថា ដោយមានការគាំទ្រពីថ្នាក់លើ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប បានធ្វើការ ស្រាវជ្រាវ បង្ក្រាប និងឃាត់បានមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួច ម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ទអំពើសមគំនិត) ដកហូតម៉ូតូ បានចំនួន ១៦គ្រឿង ក្នុងនោះ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន ១៤គ្រឿង ជាមួយគ្នានេះសមត្ថកិច្ចបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន ១៤គ្រឿងផងដែរ។ ដោយឡែក បក្សពួករបស់ជនសង្ស័យខាងលើដែលនៅសេសសល់កម្លាំងសមត្តកិច្ចបានកំណត់អត្តសញ្ញាណ និងធ្វើការស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសបន្ថែមទៀត។ទោះបីជាជនសង្ស័យពាក់ព័ន្ធ នឹង ករណីទាំងនេះ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណៈ សូមធ្វើការដកកូនសោរម៉ូតូចេញ ព្រមទាំងចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពចៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសឲ្យជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច។គេសង្គេតឃើញថាមួយរយៈនេះបទល្មើសកាច់សោរម៉ូតូនៅក្នុងក្រុងសៀមរាប មានការថយចុះជាបន្តបន្ទាប់ ...

ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖បើតាមផេកហ្វេបុករបស់លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងនាពេលថ្មីៗនេះថា ភូមិគោកស្រុក ជាភូមិមួយ​ ស្ថិតក្នុង ឃុំរលួស​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប មានផ្ទៃដី​សរុប ចំនួន២៦៥ហិកតា(ជាប់អប្សរា​១០០ ហិកតា)​ មាន​ គ្រួសារ​ប្រជាពលរដ្ឋ​ សរុបចំនួន​៣​០១​ គ្រួសារ​ នឹងមានពលរដ្ឋសរុបចំនួន ១២៥៩នាក់ ស្រី៦៨៨នាក់​ ។ ពលរដ្ឋនៅក្នុងភូមិនេះ ភាគច្រើនមានមុខរបរ​ កសិកម្ម ដាំដុះ​ជាលក្ខណៈ​គ្រួសារ​ ក្នុងនោះក៏មាន​ ដាំស្លឹកគូឆាយ​ និងធ្វើនំគូឆាយ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងក្រុងសៀមរាប​ និងបណ្តារ​ស្រុកមួយចំនួន​ទៀត​ផងដែរ៕ ...

ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយ ថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សា ការងារអនុវត្តបន្ត ៕ប្រភពពីAKP ...

សៀមរាប៖យោងតាមផេករបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១០ខែសីហានេះថា ខេត្តសៀមរាបបាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណ្ឌភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ​។ កម្មវិធីរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕ ...

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់បានលួចម៉ូតូនិងលុយរបស់មិត្តភ័ក្តិពីខេត្តសៀមរាប រួចទៅសម្ងំគេចខ្លួននៅខេត្តកំពង់ធំ ត្រូវនគរបា លទាំង២ខេត្តសហការគ្នាស្រាវជ្រាវមុខសញ្ញារួចឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំនុច មុខបន្ទប់ជួល ក្រុមទី ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងចាប់បាននៅភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកស្នងការរង​បន្តថា ករណីនេះកម្លាំងនគរបាលខេត្តកំពង់ធំ បានសហការគ្នារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ បុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួចយកម៉ូតូ។លោកបន្តថា អង្គហេតុនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំនុច មុខបន្ទប់ជួល ក្រុមទី ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AE-0175 លេខតួ,លេខម៉ាស៊ីន ...

សៀមរាប៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ នៅថ្ងៃទី០៨ ខែសីហា ម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបានពន្យល់ឲ្យនគរបាលខេត្តសៀមរាប ពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ។ នៅក្នុងកិច្ចប្រជុំក៏មានវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនយុត្តិធម៌ តំណាងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋានទេសចរណ៍ បេតិកភណ្ឌ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុកទាំង១២ សរុបចំនួន ៧៤នាក់ ផងដែរ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់នគរបាលខេត្តសៀមរាបថា១. ពង្រឹងឡើងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសភូមិឃុំមានសុវត្ថិភាព។២. ពង្រឹងសាមគ្គីផ្ទៃក្នុង ។៣. តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗឲ្យខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។៤. រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់កងកម្លាំង មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋឲ្យទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដើម ។៥. ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំឲ្យយល់ច្រឡំ។ ...

ភ្នំពេញ​ ៖ យោងតាមរបាយការណ៍របស់​អង្គការ FOUR PAWS​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហាមឃាត់​ជាដាច់ខាត​នូវ​ការ​ជួញដូរ​សាច់​សុនខ(ឆ្កែ)​ ​និង​ឆ្មា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ការពារ​ និង​ថែរក្សា​ដល់​សុខុមាលភាព​សត្វ​ និង​សុខភាព​សាធារណៈ​។​ ​លោកស្រី​បណ្ឌិត ខា​ធើ​រី​ន​ប៉ូ​ឡាក់ ដែលជា​ពេទ្យសត្វ និង​ជា​ប្រធាន​ផ្នែក​ថែរក្សា​សត្វ​អនាថា​នៅ​អាស៊ីអាគ្នេយ៍​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​ «​ការស៊ើបអង្កេត​របស់ អង្គការ FOUR PAWS បានបង្ហាញ​ពី​បញ្ហា​សុខុមាលភាព​សត្វ​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រប់​ដំណាក់កាល​ នៃ​ការ​ជួញដូរ ចាប់ពី​ការ​ចាប់បាន​រហូតដល់​ការសម្លាប់​។ ការជួញដូរ​នេះ ​មាន​ទំហំ​ធំធេង​គួរ​ឲ្យ​កត់សម្គាល់​ដែល​ពាក់ព័ន្ធ​នឹង​ការកើនឡើង​ នៃ​សត្វ​សុនខ​ចំនួន​៣​លាន​ក្បាល​ជា​រៀងរាល់​ឆ្នាំ ​ដែល​ភាគច្រើន​ត្រូវ​បាន​ចាប់យក​នៅតាម​ផ្លូវ​»​។ ​ លោកស្រី​បាន​បន្តថា​ បច្ចុប្បន្ននេះ​មាន​សត្វ​សុនខ​ប្រមាណ៣លាន​ក្បាល ​ដែល​រាប់បញ្ចូល​ទាំង​សត្វ​ចិញ្ចឹម​ដែល​ត្រូវបាន​គេ​លួច​ និង​សម្លាប់​យក​សាច់​នៅ​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ​ ដោយ​សម្លាប់​ដោយ​ពន្លិច​ក្នុង​រណ្តៅ ព្យួរ​.ក ឬ ​ចាក់.ក​។ ​ យោងតាម​ការស្រាវជ្រាវ​របស់ អង្គការ FOUR PAWS នៅក្នុង​រាជធានី​ភ្នំពេញ​មាន ភោជនីយដ្ឋាន​សាច់​សុនខ​ជាង ១១០ កន្លែង​ហើយ​អ្នក​បរិភោគ​ភាគច្រើន​ជា​បុរស​ដែល​ពួកគេ​មាន​ទំនោរ​ក្នុងការ​ញ៉ាំ​សាច់​សុនខ​ជា​អាហារសម្រន់​ជាមួយ​មិត្តភ័ក្ដិ​អមដោយ​គ្រឿង​ស្រវឹង​។ ​ចំណែក​ស្ត្រី​ដែល​បរិភោគ​សាច់​នេះ​ដោយសារ​តែ​គេ​ជឿថា ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​។ ​ លោក​បណ្ឌិត កា​រ៉ា​ន់​វី គុ​គ្រេ​ចា ដែល​ជា​ពេទ្យសត្វ​ និង​ជា​អ្នកគ្រប់គ្រង​គម្រោង ​នៃ​យុទ្ធនាការ​ការ​បញ្ចប់​ការជួញដូរ​សត្វ​សុនខ​ និង​ឆ្មា បាន​និយាយថា “​តាមរយៈ​ការងារ ​និង​កិច្ចសហប្រតិបត្តិការ​អប់រំ​ជាមួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង ភាគី​ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍ ...

សៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី០៨នេះថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសហការគ្នា ល្បាតឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ជាប់ពាក់ព័ន្ធ នឹងករណី ល្មើសច្បាប់ លួចឈូសឆាយរំលំដើមឈើធំរបស់រដ្ឋបម្រុងកាន់កាប់។ ប្រតិបត្តិការនេះធ្វើឡើង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចអូរដា ក្នុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកបន្តថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឋានព្រៃឈើ ខាងជើងបឹងទន្លេសាប នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត ស្រុកស្វាយលើ និងកម្លាំងយោធាភូមិភាគ៤ បាននាំខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតាដែលជាព្រៃរបស់រដ្ឋ។លោកបន្តថា ករណីនេះកម្លាំងសមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២០នេះ។សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឈូសឆាយដីព្រៃនេះ គឺអាចមានមេខ្លោងខ្នងក្រាស់ៗនៅពីក្រោយជនសង្ស័យខាងលើ។ចឹងទេសមត្ថកិច្ចជំនាញនិងបន្តស្រាវជ្រាវឲ្យដល់ឬសគល់ថែមទៀត ៕ ...

សៀមរាប៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលក្រុង សៀមរាប បានរៀបចំយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកន្លងមក យុទ្ធនាការដាំកូនឈើព្រៃលិចទឹកនាពេលនេះ ដឹកនាំដោយលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងមានសមាសភាពចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមប្រឹក្សាសង្កាត់ សៀមរាប ស្វាយដង្គំ ស្រង៉ែ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារភូមិ ធនាគារABA និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន៥៥៥នាក់ ដោយបានដាំកូនឈើចំនួន២០០០ដើម នៅ ចំណុចរួមមាន៖ ចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និង នៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ។ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងបានថ្លែង អំណរគុណដល់គ្រប់អ្នក ពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមយុទ្ធនាការ និងអរគុណសហគមន៍បឹងពារាំង ដែល បានផ្តល់កូនឈើព្រៃលិច ទឹកចំនួន ២០០០ដើម ដើម្បីយុទ្ធនាការដាំនាឱកាស នេះ និងបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ ...

សៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំកន្លងមក ។ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា សម្រាប់អាជីវកម្មសេវាកម្មក្នុងខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មីៗ» ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលដែលមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន ដូចជាលទ្ធភាពក្នុងការទទួលភ្ញៀវបានចំនួនតិចជាងមុន និងការចំណាយប្រតិបត្តិការខ្ពស់ជាងមុនក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគី ទាំងភ្ញៀវ និងបុគ្គលិក ទាំងដៃគូពាក់ព័ន្ឋ ក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្ត របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំពោះគុណភាពសេវាកម្មរបស់យើង ជាសំខាន់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ »។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ...